ព័ត៌មានជាតិ

Update៖ រថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន តាំង ម៉េងរ័ត្ន បុកម៉ូតូអ្នកគ្រូបង្រៀនថ្នាក់ទី២ ស្លាប់នៅក្រុងព្រះសីហនុ

ព្រះសីហនុ: ស្ត្រីរងគ្រោះម្នាក់ដែលជិះម៉ូតូហើយត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍បុក កាលពីម៉ោង១ រសៀលថ្ងៃទី២០ ខែមិងុនា ឆ្នាំ២០១៩ បានទទួលមរណ:ភាពហើយ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ។

ស្ត្រីរងគ្រោះមានឈ្មោះ ចាន់ សុភ័ក្ត្រ ភេទស្រី អាយុ ២៦ឆ្នាំ ជាអ្នកគ្រូបង្រៀនថ្នាក់ទី២ នៅសាលាបឋមសិក្សាចម្ការកៅស៊ូសង្កាត់១ ក្រុងព្រះសីហនុ។

សូមបញ្ជាក់៖ គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងគ្មានស្លាកលេខ របស់ក្រុមហ៊ុន តាំង ម៉េងរ័ត្ន បើកបរចុះផ្លូវចំណោតពីផ្លូវបំបែកសេតេ ទៅផ្លូវបំបែករ៉ា លុះមកដល់មកកន្លែងកើតហេតុ ក៏បុករះម៉ូតូមួយគ្រឿងម៉ាក Scoopy ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 1G-7673 បណ្តាលឲ្យស្ត្រី អ្នកបើកបរម៉ូតូរងរបួសធ្ងន់ ក្រោយមកបានស្លាប់ពេល បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ ។
ជាមួយគ្នានេះ អ្នកបើកបររថយន្តបង្ក ក៏រងរបួសបាក់ជើងធ្ងន់ធ្ងរដែរ ចំពោះសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់