ព័ត៌មានជាតិ

ចេញមកបម្រុងធ្វើសកម្មភាព តែប៉ះនឹងកំលាំងកំពុងឃ្លាំមើល ដេញផ្អើលក្នុងខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ នៅវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ចំណុចបុរីញ៉ូថោន ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ករណីបម្រុងធ្វើសកម្មភាពឆក់ទូរស័ព្ទ ឫកាបូបពីប្រជាពលរដ្ឋ និងជនជាតិចិន បណ្ដាលឲ្យសមត្ថកិច្ច ដេញចាប់ប្រផាប់ប្រភីង ឃាត់ខ្លួនជនសង្ស័យ ២នាក់ក្នុងវត្តអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានដាក់គោលដៅទីតាំងខាងលើ លុះមកដល់ម៉ោង ៣និង៣០នាទី ស្រាប់តែលេចជនសង្ស័យទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌សពាក់ស្លាកលេខ 1FD-2169 ហើយកម្លាំងជិះតាមក្រោយ តែជនសង្ស័យទាំ២នាក់ បានដឹងខ្លួនក៏បន្ថែមល្បឿនរត់គេចខ្លួន ហើយសមត្ថកិច្ចបានបោះដៃប្រកាស់តាមវិទ្យុទាក់ទង ផ្អើលអស់សមត្ថកិច្ចជួយចេញមកស្ទាក់ដេញ តាមជនសង្ស័យរហូតជនសង្ស័យជិះម៉ូតូចូលក្នុងវត្តអង្គត្រគៀត ទើបកម្លាំងក្របួចបានទាំង២នាក់តែម្តង ។

បច្ចុប្បន្នជនសង្ស័យបានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនីតិវិធី៕

មតិយោបល់