ព្រះសីហនុៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ដោយមានការដឹកនាំបញ្ជា ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ វេលាម៉ោង ១៥និង០០នាទីរសៀល កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជា ស៊ីនឿន ភេទប្រុស អាយុ៣៥ឆ្នាំ ដោយជនសង្ស័យកំពុងធ្វើសកម្មភាព លួចលុយតាមរថយន្ត នៅពេលកម្លាំងនគរបាលល្បាតតាមដងផ្លូវឃើញក៏ឃាត់ខ្លួនតែម្ដង ។
ក្រោយពីការសាកសួរជនសង្ស័យ បានសារភាពថាខ្លួនបានធ្វើសកម្មភាពចំនួន៤លើក:
-លើកទី០១ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១១និង៣០នាទី ខ្លួនបានជិះម៉ូតូម៉ាកស្កុពី ពណ៌ស គ្មាស្លាកលេខ ចេញពីមហោស្រពចាស់ម្នាក់ឯង ហើយពាក់មួកកាតិបពណ៌ខ្មៅពេលមកដល់មុខផ្សារលើ ក៏ឃើញរថយន្តកូរ៉េ០១គ្រឿង មានឃ្លុបដឹកផលិតផលចតនៅក្បែរស្តុបផ្សារលើ ហើយម្ចាស់រថយន្តកំពុងលើកអីវ៉ាន់ដាក់ឲ្យម៉ូយ ហើយរថយន្តអត់បិទកញ្ចក់ ខ្ញុំបានក៏ជិះម៉ូតូទៅអែបរថយន្តនោះអឺតមើលតាមទ្វារ ក៏ឃើញកាបូបស្ពាយមួយព៌ណខ្មៅ ដាក់នៅក្នុងកាប៊ីនរថយន្ត ហើយខ្លួនក៏បានបើកទ្វារថយន្តនោះ លួចយកកាបូបដាក់លើម៉ូតូហើយបើកទៅកន្លែងដីឡូតិ៍ទំនេរជិតបន្ទាយប៉េអឹមអូរឈើទាល ហើយខ្លួនបានបើកកាបូបនោះមើល ឃើញមានប្រាក់អាមេរិកជាង២០០០ដុល្លារ និងប្រាក់ខ្មែរចំនួន៧០០០០០០រៀល និងមានបុងគិតលុយ ហើយពេលខ្លួនបានយកលុយចេញ ក៏បោះកាបូបនឹងបុងគិតលុយចោលក្បែររបងដីឡូតិ៍នោះទៅ ហើយខ្លួនបានយកលុយនោះ ទៅលេងល្បែងនៅកាស៊ីណូចាញ់អស់ និងបានចាយវាយខ្លះ ។
-លើកទី០២ នៅថ្ងៃទីមិនចាំ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១១ថ្ងៃត្រង់ ខ្លួនបានជិះម៉ូតូស្កុបពីទៅបើកទ្វាររថយន្តកូរ៉េដឹកផលិតផលលក់ ហើយចតនៅផ្សារពាណិជ្ជកម្មខ្លួន ក៏បានលួចយកលុយបានជាង៤០០ដុល្លារ ដែលគេជ្រុះជាមួយបុងលុយញាត់នៅប្រហោងម៉ាញ៉េរថយន្ត លុយដែរខ្លួនបានលួចបាននោះ ក៏យកទៅលេងល្បែងអស់ចាញ់អស់ទៅ ។
-លើកទី០៣ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១១ថ្ងៃត្រង់ ខ្លួនបាមជិះម៉ូតស្កុពី ពណ៌ស គ្មានស្លាកលេខ ចូលតាមផ្លូវផ្ទះតាឆេ ដល់មុខសាលាសុវណ្ណភូមិ ក៏រថយន្តម៉ាកស្តារិច ពណ៌ស គេចតនៅមុខហាងលក់ទូរស័ព្ទហើយខ្លួនក៏បានទៅលួចបើកទ្វាររថយន្តនោះ ដែលគេអត់ឡុកសោ យកបានសាក់កាដូមួយពណ៌ក្រហម ក្នុងកាបូបនោះមានលុយ ដុល្លារនិងលុយខ្មែរ សរុបប្រហែល៤០០ដុល្លារ ពេលខ្លួនយកហើយក៏បោះសាក់កាដូចោល នៅហួសស្ដុបសាលាបៀលប្រាយបន្តិច ហើយលុយនោះខ្លួនយកចាយវាយខ្លះ និងលេងល្បែងកាស៊ីណូចាញ់អស់ទៅ ។
-លើកទី០៤ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទី ខ្លួនបានជិះម៉ូតូស្កុបពីពណ៌ស ដដែលហើយពាក់មួកកាតិបពណ៌ខ្មៅទៅផ្លូវសេតេក៏ឃើញរថយន្តមួយគ្រឿងម៉ាក អាល់ហ្វាត ពណ៌ខ្មៅ គេចតតាមចិញ្ចើមផ្លូវក្បែរកន្លែងលាងរថយន្តហើយអត់ឡុកសោ ខ្លួនក៏បានលួចបើកទ្វាររថយន្ត យកកាបូបដៃមួយពណ៌ខ្មៅ នៅក្នុងកូនកាបូបនោះមានលុយខ្មែរ ពីរ បី ម៉ឺនរៀលនឹងទូរស័ព្ទចាស់ៗ បែកអេក្រង់ចំនួន០២គ្រឿង ប្រើអត់កើតខ្លួនបានបោះចោលទៅ ចំណែកលុយ ពីរ បី ម៉ឺនរៀលខ្លួនចាយអស់ទៅ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋានក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី ៕


មតិយោបល់