ព័ត៌មានជាតិ

Update៖ បង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ក្នុងខារ៉ាអូខេ «អូប៉ាម៉ា KTV» ឃាត់ខ្លួនមនុស្ស១៥០នាក់​ នៅក្រុងព្រះសីហនុ

ព្រះសីហនុ: នៅវេលាម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងគណ:បញ្ជាការឯកភាពខេត្តព្រះសីហនុ ដឹកនាំដោយលោក គួច ចម្រើន ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ក្នុងខារ៉ាអូខេ «អូប៉ាម៉ា KTV»។

ក្នុងប្រតិបត្តិការដឹកនាំដោយលោក គួច ចម្រើន អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពខេត្ត កម្លាំងជំនាញបានឃាត់ខ្លួនមនុស្សចំនួន ១៥០នាក់ ស្រី៤៨នាក់ ៩៥%ជាជនជាតិចិន។

វត្ថុតាងដកហូត៖
ជ្រុញសម្រាប់ ប្រើគ្រឿងញៀនចំនួន ៣៥ជ្រុញ និងគ្រឿងញៀន ប្រភេទ Ketamin មួយចំនួនធំ។

សូមបញ្ជាក់៖ ករណីនេះសមត្ថកិច្ចជំនាញ កំពុងធ្វើការបែកចែកឲ្យបានច្បាស់លាស់រវាងអ្នកធ្វើការ អ្នកបម្រើ អ្នកចូលកម្សាន្ដ និងអ្នកប្រើប្រាស់ ចែកចាយគ្រឿងញៀន ដើម្បីចាត់តាមនីតិវិធីច្បាប់៕

មតិយោបល់