ព្រះវិហារៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ០៥ ខែសីហា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារឆែប ស្ថិតក្នុងឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។ នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ និងដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖
-ទឹកក្រូចចម្រុះ ចំនួន ០៦ ដប ស្មើនឹង ១៦.៥ លីត្រ
-ទឹកស៊ីរ៉ូ ចំនួន ០៤ ដប ស្មើនឹង ២.៨៨ លីត្រ
-ទឹកខ្មេះ ចំនួន ១១ ដប ស្មើនឹង ៥.៥ លីត្រ
-ភេសជ្ជៈប៉ូវកម្លាំង ចំនួន ២២ កំប៉ុង ស្មើនឹង ៥.៥ លីត្រ
-ស្រាបៀរ ចំនួន ៦៦ កំប៉ុង ស្មើនឹង ២១.៧៨ លីត្រ
-ប្រេងឆា ចំនួន ២៤ ដប ស្មើនឹង ៦ លីត្រ
-ទឹកត្រី ចំនួន ០៥ ដប ស្មើនឹង ៣.៧៥លីត្រ
-ទឹក្បុង ចំនួន ០២ ដប ស្មើនឹង ០.៦៦ លីត្រ
-តាំឆាយ ចំនួន ០៦ កញ្ចប់ ស្មើនឹង ១៣ គីឡូក្រាម
-កាហ្វេ ចំនួន ០៥ កែវ ស្មើនឹង ១.៦ គីឡូក្រាម
-ទឹកដោះគោខាប់ ចំនួន ០២ កំប៉ុង ស្មើនឹង ០.៧៦ គីឡូក្រាម
-តៅហ៊ូកែវ ចំនួន ០៥ កែវ ស្មើនឹង ១ គីឡូក្រាម
សរុបចំនួន ១៦.០៦ គីឡូក្រាម និង ៦២.៥៧ លីត្រ។
មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ មករក្សាទុកដុតកម្ទេចចោលភ្លាមៗ និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕
មតិយោបល់