ព័ត៌មានជាតិ

អាសូរណាស់! លោកតាម្នាក់ជិះម៉ូតូ ទាក់ដៃចង្កូតជាមួយបុគ្គលិកអង្គការប្រាសាក់ ដួលខ្ទាតទៅលើថ្នល់ត្រូវរថយន្តជាន់ស្លាប់ភ្លាមៗ

បន្ទាយមានជ័យ: នៅវេលាម៉ោង ៥និង៥៥នាទីភ្លឺថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ លើកណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្លូវបំបែកចូលទៅ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ស្ថិតក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោ័ណ ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូ។

ជនរងគ្រោះឈ្មោះ សុង បេឡា ភេទប្រុស ២៨ឆ្នាំ (រងរបួសធ្ងន់) រស់នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បើកបរម៉ូតូម៉ាកហុងឌ្រីម ពណ៌ខ្មៅ ធុនសេ១២៥ ជាបុគ្គលិកអង្គការប្រាសាក់ និងជនរងគ្រោះដែលស្លាប់ឈ្មោះ តាន់ ឌឿន ភេទប្រុស អាយុ ៧៦ឆ្នាំ នៅភូមិសូភី កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូឆាលី ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ឈ្មោះ តាន់ ឌឿន គាត់បានបើកបរម៉ូតូ ម៉ាកឆាលី ក្នុងទិសដៅពីលិចទៅកើត ពេលដល់ចំណុច ដល់ពេលចំណុចកើតហេតុផ្លូវបំបែក បានបត់ឆ្វេងទៅឃុំបុស្បូវ ទៅមើលចម្ការស្របពេលនោះ មានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ដែលបើកបរដោយឈ្មោះ សុង បេឡា បើកស្របទិសគ្នាពីពីក្រោយ ទិសដៅពីលិចទៅកើតដែរនោះ បានទាក់និងដៃចង្កូត បណ្តាលឲ្យលោកតាតាន់ ឌឿន ដួលខ្ទាតទៅលើទ្រូងថ្នល់ ក៏ត្រូវរថយន្ត១គ្រឿងមិនស្គាល់ម៉ាក បើកបរទិសដៅពីកើតទៅលិចជាន់ពីលើចំពាក់កណ្តាលខ្លួន ស្លាប់ភ្លាមៗក្នុងថ្លុកឈាម រួចរថយន្តបើករត់គេចខ្លួនបាត់ស្រមោល ពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ ។

ក្រោយកើតហេតុសមត្ថកិច្ច បានយកវត្ថុតាងទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕

មតិយោបល់