ភ្នំពេញៈ ល្បែងស៊ីសងអាចធ្វើឱ្យមនុស្សឈ្លក់វង្វេងភ្លេចការងារ ភ្លេចបាយ ភ្លេចទឹក ភ្លេចការសិក្សារ និងកែប្រែពីការចាញ់ល្បែងទៅជាបទល្មើស លួច ឆក់ ប្លន់ជាដើម។
ជាក់ស្តែង កាលពីវេលាម៉ោង៣និង០០នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦អាជ្ញាធរខណ្ឌសែនសុខ បានចុះបង្ក្រាបទីតាំងហ្គេមអនឡាញមួយកន្លែង ស្ថិតនៅផ្ទះលេខ៣៧ ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ប្រភពឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ អ៊ុមន្ថារី ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរបើកទីតាំងហ្គេមអនឡាញ និងស្នាក់នៅផ្ទះលេខ៣៧ ផ្លូវបេតុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ប្រភពបន្តថា ករណីខាងលើនេះ អាជ្ញាធរបានដកហូតសម្ភារហ្គេមអន
ឡាញចំនួន១៨ឈុត យកមករក្សាទុកនៅសាលាខណ្ឌសែនសុខ។
គួរបញ្ជាក់ថា ក្រោយប្រតិបត្តិការខាងលើនេះ ពលរដ្ឋពិតជាមានការសាទរចំពោះចំណាត់ការរបស់លោកអភិបាលខណ្ឌសែនសុខ និងសំណូមឲ្យលោកមេត្តាជួយបោសសំអាតទីតាំងហ្គេមអនឡាញឲ្យអស់ផងក្នុងខណ្ឌសែនសុខនេះពីព្រោះនៅមានច្រើនកន្លែងទៀត៕
មតិយោបល់