ព័ត៌មានជាតិ

ករណីប្រទះឃើញសពបុរសជាកម្មករបើករថយន្តរោងចក្រញូស្តា នៅក្រុងព្រះសីហនុ

ព្រះសីហនុ: នៅវេលាម៉ោង១០ និង៣៥នាទីព្រឹកថ្ងៃទី១៧ ខែកញ្ញា២០១៩ សាកសពរបស់បុរសម្នាក់ត្រូវបានប្រទះឃើញ នៅសង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ ហ៊ីង នី ភេទប្រុស នៅភូមិត្រែង ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ។

យោងតាមសមត្ថកិច្ចជំនាញកោសល្យវិច្ច័យបញ្ជាក់ថា បុរសម្នាក់ជាកម្មករបើកបររថយន្តនៅរោងចក្រញូស្តា ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ បានស្លាប់ដោយគាំងបេះដូង(ខ្យល់គរ)។

ក្រោយកម្លាំងជំនាញ ធ្វើកោសល្យវិច្ច័យរួច បានបញ្ជូនសពទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់