ព័ត៌មានជាតិ

គ្រូកាំភ្លើងធំបើកភ្លើងខៀវភ្លាម! ភ្នាក់ងារ Coutinho ហោះទៅអង់គ្លេសភ្លាម

បរទេស៖ កីឡាករខ្សែប្រយុទ្ធប្រេស៊ីល Philippe Coutinho ត្រូវបានគេជឿជាក់ថានឹងអាចវិលត្រឡប់មកកាន់ទឹកដីអង់គ្លេសវិញហើយក្នុងពេលឆាប់ៗនេះជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal បន្ទាប់ពីគ្រូបង្វឹកលោក Mikel Arteta បានផ្តល់សញ្ញាវិជ្ជមានចំពោះកុងត្រា។

គេជឿជាក់ដឹងដែរថាភ្នាក់ងាររបស់អតីតកីឡាកររបស់ក្លឹបហង្សក្រហមរូបនេះបានធ្វើដំណើរមកដល់ទីក្រុងឡុងហើយដើម្បីអាចពិនិត្យនិងពិភាក្សាបន្ថែមអំពីបញ្ហានេះនិងដើម្បីយកកីឡាករចាកចេញពីអេស្បាញ។

រំលឹកដែរថា Coutinho បានចាកចេញពីអង់គ្លេសកាលពីឆ្នាំ២០១៨ក្នុងតម្លៃខ្លួនរហូតទៅដល់១៤២លានផោនទៅចូលរួមជាមួយនឹងក្លឹប Barcelona ប៉ុន្តែបរាជ័យមិនអាចជួយធ្វើឲ្យមានការប្រែប្រួលក្នុងក្លឹបបានឡើយនិងកំពុងស្វែងរកទ្រនំថ្មីដើម្បីរស់នៅ។

គួរឲ្យដឹងដែរថាកុងត្រាដែលធ្វើឡើងនឹងអាចបានត្រឹមលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះដែលមានន័យថា Arsenal នឹងអាចចែករំលែកប្រាក់ចំណាយមួយផ្នែកនៃប្រាក់កម្រៃសរុប១៥ម៉ឺនផោនដែលកីឡាករនៅបន្តទទួលបានពី Barcelona នៅឡើយ៕

មតិយោបល់