ព័ត៌មានជាតិ

ទីតាំងល្បែងជល់មាន់ នៅក្រុងព្រះសីហនុ សមត្ថកិច្ច ចុះបង្ក្រាបឃាត់ខ្លួនមនុស្សជាច្រើននាក់

ព្រះសីហនុៈ កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ កងរាជអាវុធហត្ថខេត្តព្រះសីហនុ មានការសម្របសម្រួលពីព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្តព្រះសីហនុ បានចុះបង្រ្កាបកន្លែងជល់មាន់មួយកន្លែង ស្ថិតនៅក្រុម១៨ ភូមិ០៣ សង្កាត់០១ ក្រុងព្រះសីហនុ។

ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់៖
១.ឈ្មោះ ហូយ លាងហេង ភេទប្រុស អាយុ៣៤ឆ្នំា ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅក្រុម១៨ ភូមិ០៣ សង្កាត់០១ ក្រុង/ខេត្តព្រះសីហនុ។
២.ឈ្មោះ សេង ប៊ុនធី ភេទប្រុស អាយុ២៧ឆ្នំា ជនជាតិខ្មែរ មុខរបរបើកបរអូប័រ មានទីលំនៅភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ។
៣.ឈ្មោះ លី ធា ភេទប្រុស អាយុ៤០ឆ្នំា ជនជាតិខ្មែរ មានទីលនៅក្រុម១៨ ភូមិ០៣ សង្កាត់០១ ក្រុងព្រះសីហនុ។
៤.ឈ្មោះ សេង ជា ភេទប្រុស អាយុ២៩ឆ្នំា ជនជាតិខ្មែរ មុខរបរនេសាទ មានទីលនៅក្រុម១៨ ភូមិ០៣ សង្កាត់០១ ក្រុងព្រះសីហនុ។
៥.ឈ្មោះ អុន ថុន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប មានទីលំនៅក្រុម១៨ ភូមិ០៣ សង្កាត់០១ ក្រុងព្រះសីហនុ។
៦.ឈ្មោះ សេង ហួរ ភេទ ប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅក្រុម១៨ ភូមិ០៣ សង្កាត់០១ ក្រុងព្រះសីហនុ។
៧.ឈ្មោះ កែវ យៀត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ មានទីលំនៅក្រុម១៨ ភូមិ០៣ សង្កាត់០១ ក្រុងព្រះសីហនុ។
៨.ឈ្មោះ អៀង ម៉ៅ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរសំណង់ មានទីលំនៅក្រុម១៨ ភូមិ០៣ សង្កាត់០១ ក្រុងព្រះសីហនុ។
៩.ឈ្មោះ សោម ប៊ុនឡាយ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកឥវ៉ាន់ មានទីលំនៅក្រុម១៨ ភូមិ០៣ សង្កាត់០១ ក្រុងព្រះសីហនុ (ម្ចាស់ទីតាំងជល់មាន់)។

សម្ភារៈដកហូតរួមមាន៖
-មាន់ជល់ចំនួន០៣ក្បាល
-ម៉ូតូចំនួន៣៦គ្រឿង
-ជញ្ជីងចំនួន០១មួយ
-កៅអីចំនួន២៧កៅអី
-មេអាប៉ោង (គ្រាប់) ចំនួន០១គ្រាប់
-តុអាប៉ោងចំនួន០១មួយ
-ទូរស័ព្ទចំនួន១០គ្រឿង
-បៀរចំនួន០១ហ៊ូ
-ប្រាក់ដុល្លាចំនួន៤៥៩ដុល្លារ
-ស៊ុមក្រុងមាន់ចំនួន២១ស៊ុម
-ប្រាក់រៀលចំនួន២៤៩៥៧០០រៀល

បច្ចុប្បន្ន កម្លាំងជំនាញកំពុងបន្តនិតិវិធីតាមច្បាប់៕

មតិយោបល់