ព័ត៌មានជាតិ

អ្នកបើករថយន្តស្លាក ខ.ម ត្រៀមខ្លួនទៅ វិធានការត្រួតពិនិត្តចាប់ផ្ដើមអនុវត្ដហើយ

ព្រះសីហនុ: កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅចំណុចបុរីគុជអាស៊ី ស្ថិតក្នុងសង្កាត់ ៣ ក្រុងព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យឆែកឆេរអាវុធជាតិផ្ទុះ និងរថយន្តស្លាកលេខខេមរភូមិន្ទ (ខ.ម) ដែលកំពុងចរាចរណ៍តាមដងផ្លូវសាធារណ:។

ជាលទ្ធផល បានត្រួតពិនិត្យរថយន្តសរុបចំនួន១២១គ្រឿង រថយន្តស្លាកលេខ ខ.មចំនួន៣គ្រឿង (មានឯកសារគ្រប់គ្រាន់) និងបកស្កុតខ្មៅកញ្ចក់ឡានមានចំនួន២៤គ្រឿង។

សូមបញ្ជាក់៖ ប្រតិបត្តិការខាងលើនេះ ធ្វើទ្បើងក្នុងបំណងធានាឲ្យបាននូវការទប់ស្កាត់ បញ្ហាបទល្មើសផ្សេងៗ ក៏ដូចជាការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ជាយថាហេតុ៕

មតិយោបល់