ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ ត្រូវសមត្ថកិច្ចក្រុងព្រះសីហនុ

ព្រះសីហនុ: ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នាវេលាម៉ោង ៩និង០០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ បានសហការជាមួយ កម្លាំងនគរបាលទីស្នាក់ការ ត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា នូវជនជាតិចិនចំនួនម្នាក់៕

នគរបាលអន្តោប្រវេសន្តបានឲ្យដឹងថា ជនជាតិចិននេះ មានឈ្មោះ LIU FEI ភេទប្រុស អាយុ ៤៧ឆ្នាំ ត្រូវបានកម្លាំងនគរបាល ទីស្នាក់ការត្រៀមបណ្តេញចេញ ខេត្តព្រះសីហនុ ទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ពីបទលួចស្នាក់នៅ ដោយខុសច្បាប់។

ជនជាតិចិនខាងលើ បានបណ្តេញចេញឲ្យផុតពីព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះលេខ ZA473 (KOS-CHN) ឆ្ពោះទៅប្រទេសដើមវិញ ដោយហាមចូលប្រទេស រយ:ពេល ៣ឆ្នាំ៕

មតិយោបល់