ក្រចេះ: នៅវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ មានករណីប្រទះឃើញសពស្រី្តម្នាក់ដេកស្លាប់ក្នុងព្រៃ ស្ថិតក្នុងភូមិរការធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ឈ្មោះ ថៃ វ៉ារី ភេទស្រី អាយុ ៦ឆ្នាំ បានទៅប្រាប់ឈ្មោះ ឈាន លឹមហ៊ួ ភេទស្រី អាយុ ៤៧ឆ្នាំ ជាអ៊ំស្រីបង្កើតថា ឪពុកឈ្មោះ ប៊ុន ផេង ទៅដឹកអុសឡ ម្តាយឈ្មោះ ឈុំ ណៃស៊ីម ទៅឲ្យទឹកគោក្រោយផ្ទះ មិនឃើញត្រឡប់មកវិញ ក៏មិនចាប់អារម្មណ៍ រហូតដល់ម៉ោងប្រហែល ៦និង០០នាទីយប់ ក៏បាននាំគ្នាដើររកនៅតែមិនឃើញ លុះព្រឹកឡើងដើររកបន្តទៀត បានឃើញសពជនរងគ្រោះឈ្មោះ ឈុំ ណៃស៊ីម ភេទស្រី អាយុ ៣៩ឆ្នាំ ដេកស្លាប់ក្នុងព្រៃមានស្ពាយកាបូប ចំណុចវាលក្បូនក្រោយផ្ទះចម្ងាយប្រហែល ១៥០ម៉ែត្រ។
តាមការពិនិត្យសាកសពឃើញស្នាមវាយ និងវត្ថុរឹង ស្លាកស្នាមដូចខាងក្រោម៖
-ជាំពោរធ្គាមសងខាង
-ពោរចង្កា
-បែកកញ្ចប់មាត់
-បាក់ធ្មេញលើចំនួន៣
-ដាច់ទងត្រចៀកខាងឆ្វេង និងស្នាមជាំដើមទ្រូង។
ក្រោយការពិនិត្យជំនាញបានប្រគល់សាកសពឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់