ភ្នំពេញៈ មន្ត្រីនគរបាលម្នាក់ដែលស្ថិតក្នុងអាការស្រវឹង បានបើករថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ស្លាកលេខនគរបាល ២-៤៤៦៦ បុកម៉ូតូ លក់បាយក្តាំង បណ្តាលឲ្យរងការខូចខាតនិងម្ចាស់មូ៉តូរងរបួសស្រាល។
នគរបាលដែលបង្កគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងតាំងពីម្តុំវិទ្យាល័យព្រះសុីសុវត្ថិ ក្នុងទឹកដីខណ្ឌដូនពេញហើយព្យាយាមបើករត់មកដល់ខណ្ឌចំការមនទើបដេញចាប់បាន ។ ហេតុការណ៌គ្រោះថ្នាក់ចរាចរណ៌ដែលបង្កឡើងដោយមន្រ្តីនគរបាលបើកបុកគេហើយមិនឈប់ទទួលខុសត្រូវនេះបានកើតឡើងនាម៉ោង៨ និង៥០នាទីយប់ លើហាវិថីព្រះនរោត្តម ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅម៉ោងខាងលើគេបានឃើញមន្ត្រីនគរបាលខាងលើ បានបើករថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រពាក់ស្លាកលេខនគរបាលតាមមហាវិថីព្រះនរោត្តម លុះបើកមកដល់ម្តុំវិទ្យាល័យព្រះសុីសុវត្ថិ ដែលជាកន្លែងកើតហេតុ បានបើកទៅបុកម៉ូតូលក់បាយក្តាំងដែលបើកដោយបុរសវ័យចំណាស់បន្តិច រងរបួសស្រាលនិងបណ្តាលឲ្យរងការខូចខាត ម៉ូតូ ផងដែរ។
ក្រោយកើតហេតុ រថយន្តបង្កមិនបានឈប់រថយន្តដោះស្រាយគ្នាទេគឺព្យាយាមបើករត់រហូតមកដល់ទឹកខណ្ឌចំការមន ក៏ត្រូវបានក្រុមអ្នកឃើញហេតុការណ៍ដេញចាប់បាន បន្ទាប់ពីចាប់បានមន្ត្រីនរគរបាលដែលស្រវឹងបើរថយន្តបុកគេនោះបានប្រើសំដីមិនសមរម្យទៅកាន់មន្ត្រីចរាចរណ៍ ដែលចុះមកដោះស្រាយទៀត ឃើញដូចនោះអ្នកឃើញហេតុការណ៍បានថាឲ្យខ្លួនជាមន្ត្រីនគរបាលបើករថយន្តបុកគេមិនឈប់ទទួលខុសត្រូវ តែបែរមកប្រើសម្តីមិនសមរម្យដាក់សមត្ថកិច្ចទៀត។
បន្ទាប់ពីឮពាក្យគេថាឲ្យហើយទើបមន្ត្រីនគរបាលរូបនោះព្រមសងទៅបុរជាអ្នកលក់បាយក្តាំងចំនួន៨០ដុល្លារ ដើម្បីបញ្ចប់រឿងនិងកុំឲ្យគេស្តីទៀត ហើយក៏បើករថយន្តចេញទៅបាត់ទាំងកំហឹង ដោយមិនដឹងទាន់ក្នុងកុងទ័រល្បឿនប៉ុណ្ណាទៀតឡើយ៕
https://youtu.be/w4biCrlsxQk
មតិយោបល់