ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប២គ្រឿង បើកបុកគ្នា បណ្ដាលឲ្យក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលពីវេលាម៉ោង ១១ និង១៥នាទីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ៦១ កែងផ្លូវ៩៥ ត្រង់ចំណុចទល់មុខស្ថានទូកបារាំង ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នា។

ដំណើររឿង៖ មុនកើតហេតុ គេបានឃើញបុរសជាជនជាតិចិនម្នាក់ មិនស្គាល់អត្តសញ្ញាណ បើករថយន្ត១គ្រឿង ស៊េរីទំនើបម៉ាក
Ford Ranger ពាក់ផ្លាកលេខ ភ្នំពេញ 2AP-9977 ធ្វើដំណើរតាមបណ្តោយផ្លូវ៩៥ ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមាន
រថយន្ត១គ្រឿងទៀត ម៉ាកហ្វ័តរ៉េនទ័រ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BD-5080 បើកបរតាមបណ្តោយផ្លូវ៦១ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចគ្នា បានអកហ្សើចាប់ហ្វ្រាំងមិនទាន់ ក៏បុកគ្នាពេញទំហឹងតែម្ដង បណ្តាលឲ្យរថយន្តជនជាតិចិន ក្រឡាប់ផ្ងារជើង រីឯរថយន្តម្ខាងទៀត រងការខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខ ផ្នែកខាងស្តាំទៅមុខលែងរួច។

ក្រោយកើតហេតុ ដោយភាគីទាំងពីរសម្របសម្រួលគ្នាមិនត្រូវ សមត្ថកិច្ចបានធ្វើការវាសវែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវ
គោក ដើម្បីដោះស្រាយគ្នា តាមផ្លូវច្បាប់៕

មតិយោបល់