ឧត្តរមានជ័យៈ យោងតាមផេក ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា ដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ពិសេសនៅថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២០ ក្នុងកម្រិតកម្ពស់ ៨៨,១០ មម តាមបណ្ដោយជួរភ្នំដងរ៉ែកក្នុងភូមិសាស្រ្តស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បរិមាណទឹកបានហូរចូលក្នុងអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង លើសកម្រិតកម្ពស់អតិបរិមាដែលត្រូវតម្កល់ទុក និងបន្តហូរចូលអាងទឹកថ្មី ស្ថិតនៅឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ៕
ព័ត៌មានជាតិ
មតិយោបល់