ព័ត៌មានជាតិ

ចោរចូលលួចរថយន្ត ក្នុងបុរីមួយកន្លែង មានកាំមេរ៉ាសុវត្ថិភាព តើលោកមេប៉ុស្តិ៍ចោមចៅ១ អាចចាប់ជនសង្ស័យបានដែរទេ?

ភ្នំពេញ: នៅវេលាម៉ោង ១១និង ២០ នាទីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២០ ពលរដ្ឋបានប្រាប់ Post News ថា មានករណីជនសង្ស័យ ធ្វើសកម្មភាពលួចរថយន្ត១គ្រឿង ម៉ាក Toyota Corola 2001 ពាក់ផ្លាកលេខ 2W-4197 យកទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោងប្រហែល ២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នៅបុរីមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីឲ្យសមត្ថកិច្ច ធ្វើការស្រាវជ្រាវ។

សូមបញ្ជាក់៖ ករណីខាងលើ ជនរងគ្រោះ សង្ឃឹមតិចតួចណាស់ ទៅលើសមត្ថកិច្ច ក្នុងការជួយស្វែងរករថយន្តរបស់គាត់ ឲ្យឃើញមកវិញនោះ បើទោះបីជាមានទាំងវីដេអូកាំមេរ៉ាសុវត្ថិភាពក៏ដោយ ព្រោះមិនដឹងថា លោកមេប៉ុស្តិ៍ចោមចៅទី១ មានសមត្ថភាពចាប់ជនសង្ស័យ យកផ្ដន្ទាទោសបានដែរឬទេ? ដើម្បីឲ្យជនរងគ្រោះ ស្ងប់ចិត្ត។

តាមប្រភពព័ត៌មានលួចបង្ហើប ប្រាប់ Post News ថា ក្នុងបុរីទីតាំងខាងលើ មានសកម្មភាពចោរ ចូលលួចគាស់ជាញឹកញាយ ប៉ុន្តែមិនដែលចាប់បានជនសង្ស័យម្ដងណាទ្បើយ៕

មតិយោបល់