ព័ត៌មានជាតិ

ធ្លាយប្រេងបណ្ដាលឲ្យឆេះរថយន្តដឹកម្រេច នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី: នៅវេលាម៉ោង ១២និង៣៨នាទី ថ្ងៃសុក្រ ២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ បានទៅពន្លត់អគ្គិភ័យរថយន្តឆេះមួយគ្រឿងម៉ាក ហ្រុនធា គ្មានផ្លាកលេខនៅចំណុចភ្នំបាយឆៅ តាមផ្លូវលេខ៧៦អា ស្ថិតនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយប្រើទឹកឲ្យ ០១ឡាន បានរលត់ រថយន្តឆេះអស់ខូចខាតទាំងស្រុង ។
+អ្នកបើកបរឈ្មោះ ថុល ថា ភេទប្រុស អាយុ ៣៤ឆ្នាំជនជាតិ ខ្មែរ មុខរបរ ស៊ីឈ្នួលបើកឡានឲ្យឈ្មោះ ម៉ន ស្រី ជាម្ចាស់ឡានឆេះ ដឹកម្រិចចេញពី ពូជ្រៃមកខេត្តមណ្ឌលគិរី ។
+មូលហេតុ៖ ធ្លាយប្រេងតាមប្រអប់លេខ ពុំមានគ្រោះថ្នាក់ដល់មនុស្សទេ៕

មតិយោបល់