ព័ត៌មានជាតិ

ដោយសារតែខ្ជីអង្ករញយដង ផ្ទុះកំហឹងកាប់ បុរសពីរនាក់ស្លាប់

ស្ទឹងត្រែង: ជនដៃដល់ចំនួនពីរនាក់ ដែលអាវុធហត្ថ ខេត្តឃាត់ខ្លួនក្នុង ករណីឃាតកម្ម សម្លាប់បុរសពីរនាក់ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ម្សិលម៉ិញនេះ។

គួររំលឹកផងដែរថា: កម្លាំងអាវុធហត្ថខេត្តដឹកនាំ ដោយលោក ឧត្តមសេនិ៍យត្រី អៀង វ៉ាន់ឌី មេបញ្ជាការដ្ឋានកងរាជអាវុត្ថខេត្ត ស្ទឹងត្រែងនិងដោយមាន ការសម្របសម្រួលពី សំណាក់ លោក ជា ពេជ្រ ព្រះរាជអាជ្ញារអម សាលាដំបូងខេត្ត បានធ្វើការបំបែក សំណុំរឿងករណីឃាតកម្ម ដោយគិត ទុកជាមុន ស្ថិតក្នុងភូមិស្រែគរថ្មី ឃុំស្រែគរថ្មី ស្រុកសេសាន ខេត្តស្ទឹងត្រែង។

សូមបញ្ជាក់ថា: នៅថ្ងៃដែលឃាត់ខ្លួនជនសង្ស័យ គឺមិនព្រមសារភាពថាខ្លួន បានប្រព្រឹត្តអំពើ មនុស្សឃាតទេ លុះមកដល់ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ដដែលនេះ ជនសង្ស័យក៍បានសារភាពថា ខ្លួនពិតជាបានសម្លាប់
ជនរងគ្រោះ ទាំងពីរនាក់ នោះពិតប្រាកដ់មែន។

មូលហេតុដែលជនដៃដល់ សម្លាប់ជនរងគ្រោះ គឺដោយសារជនដៃដល់ ធ្លាប់មកខ្ចី អង្ករពីជនរងគ្រោះ ជាញយដង  ប៉ុន្តែថ្ងៃនោះខាងជនរងគ្រោះ នៅសល់តែអង្ករបីកំប៉ុង តែប៉ុណ្ណោះ ពេលនោះជនរងគ្រោះ ក៍ឲ្យទៅជនដៃដល់ ទាំងអស់ (បីកំប៉ុង)ប៉ុន្តែពេលនោះជនដៃដល់ ហាក់បីដូចជាមិនសូវសប្បាយចិត្ត លុះដល់រសៀលម៉ោង១៥:០០នាទី ថ្ងៃកើតហេតុ ជនដៃដល់ក៍បាន នាំជនរងគ្រោះទៅឆក់ត្រី ក្នុងអូរ ដល់ពេលឳកាសល្អហុចឲ្យ ជនដៃដល់ក៍បាន ធ្វើសកម្មភាពតែម្តង។

អាវុធហត្ថខេត្ត បានប្រាប់ថា: មុនដំបូងជនសង្ស័យ បានបបួលជនរង គ្រោះទៅឆក់ត្រី ក្នុងអូរ ទាំងអស់មាន ចំនួនបួននាក់ គ្រានោះ ជនដៃដល់គិតថា ឳកាសល្អមកដល់ ជនសង្ស័យក៍បានយក កាំបិតខ្វែវកាប់ពីក្រោយ ជនរងគ្រោះឈ្មោះ ឃុន សុខបាន ភ្លាមនោះ ឈ្មោះ ភ័ណ ដែលជាជនរងគ្រោះទី២ ឃើញដូចនោះ រូបគេក៍រត់យក
រួចខ្លួន ប៉ុន្តែជាអកុសលជន ដៃដល់ក៍បានទាញកាំបិត ខ្វែវមួយទៀត ដេញកាប់ជនរងគ្រោះទីនោះ ចំជើងដួលរួចកាប់ បន្ថែមទៀតរហូតដល់ ដាច់ខ្យល់ស្លាប់តែម្តងទៅ។

បន្ទាប់មកជនដៃដល់ បានបញ្ជាឲ្យ បុរសម្នាក់ទៀត ឈ្មោះ ធឿន ដែលមកឆក់ត្រីជាមួយគ្នានោះ ឲ្យជួយ សែងសាកសព ជនរងគ្រោះទាំងពីរឡើងលើគោក ដោយប្រើពាក្យ គំរាមថា បើមិនជួយលើកទេ អញនឹងសម្លាប់ ឯងម្នាក់ទៀត។ ភ្លាមនោះ ឈ្មោះ ធឿន ក៍ព្រមធ្វើតាមបញ្ជា បន្ទាប់មកទៀត ជនដៃដល់ បាននិយាយបន្តថា ឯង មិនត្រូវប្រាប់អ្នក ណាឲ្យដឹងរឿងនេះទេ។

អាវុធហត្ថបន្តថា:ឃាតករសម្លាប់នោះ មានចំនួនពីរនាក់: ទី១ឈ្មោះ វិន ដា ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ មានស្រុកកំណើត នៅភូមិកន្ទួត ស្រុកចិត្តបូរី ខេត្តក្រចេះ គឺជា ជនដៃដល់។
ទី២ឈ្មោះ ធឿន ភេទប្រុស អាយុ២៦ ជាតិខ្មែរ មានស្រុកកំណើត នៅខេត្តកំពង់ចាម  គឺជាអ្នកផ្សំគំនិត។
ជនរងគ្រោះស្លាប់ ទី១ ឈ្មោះ ឃុន សុខបាន អាយុ២៤ឆ្នាំ រស់នៅភូមិអណ្តូងពេជ្យ ឃុំសេដា ស្រុកដំបែរ ខេត្តត្បូងឃ្មុំ។
-ទី២ ឈ្មោះ ភ័ណ អាយុ២៣ឆ្នាំ រស់នៅភូច្រវ៉ា ឃុំកន្ទួត ស្រុកចិត្របូរី ខេត្តក្រចេះ។

ក្រោយថ្ងៃកើតហេតុ ជនដៃដល់បាននាំ បុរស ឈ្មោះ ធឿន រត់គេចខ្លួន ប៉ុន្តែ ឈ្មោះ ធឿន មិនព្រមលុះដល់ រំលងបានមួយថ្ងៃ មកទៀត ក៍ត្រូវបាន អាវុធហត្ថចាប់ខ្លួន ទាំងពីរនាក់ តែម្តងទៅ។

ក្រោយពី ជនសង្ស័យទាំងពីរ នាក់បានសារភាព រួចមកអាវុធហត្ថ ក៍បានរៀបចំ កសាងសុំណុំរឿង បញ្ជូនខ្លូនបន្តទៅ កាន់តុលាកា ដាក់ទោស ទៅតាមនិតិវិធីច្បាប់៕

photo_2016-08-10_12-08-14

photo_2016-08-10_12-08-18

photo_2016-08-10_12-08-23

photo_2016-08-10_12-08-28

photo_2016-08-10_12-08-34

photo_2016-08-10_12-08-39

photo_2016-08-10_12-08-44

photo_2016-08-10_12-08-48

មតិយោបល់