ព័ត៌មានជាតិ

ក្មេងទំនើង៣នាក់ កាប់ប្រហារយុវជនម្នាក់ រងរបួសធ្ងន់

ភ្នំពេញៈ យុវជនម្នាក់បានធ្វើដំណើរពីផ្ទះនៅម្តុំជ្រោយចង្វារ បានជិះម៉ូតូឌុបមកលេងផ្ទះបងប្អូន នៅក្នុងវត្តញាណរង្សី ត្រូវជនសង្ស័យមានគ្នា៣នាក់ មកកាប់ប្រហារបណ្តាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី០៣ ខែវិចិ្ឆកា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចមុខវត្តញាណរង្ស៊ី ក្រុម៤ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ មាស ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ក្រោយពីកើតហេតុ ជនសង្ស័យទាំង ៣នាក់បានរត់គេចខ្លួនដោយសុវត្ថិភាព ដោយបន្សល់ទុកតែដំបងនៅទីនោះ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូឌុប ក្នុងទិសដៅពីត្បូងទៅជើង ដល់មុខវត្ត ហើយបានចុះពីលើម៉ូតូដើរសំដៅចូលទៅក្នុងវត្ត ស្រាប់តែពេលនោះ មានជនសង្ស័យ៣នាក់ដើរចូលមកជិត រួចយកកាំបិត និងដំបងកាប់ប្រហារមកលើជនរងគ្រោះតែម្តង។ ក្រោយពីធ្វើសកម្មភាពកាប់ទៅលើ ជនរងគ្រោះហើយនោះ ជនសង្ស័យទាំង ៣នាក់បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកតែដំបងនៅកន្លែងកើតហេតុតែប៉ុណ្ណោះ។

ក្រោយកើតហេតុ បងប្អូនប្រជាពលរដ្ឋបានរាយការណ៍ ទៅប្រាប់លោកមេភូមិ និងប្រជាការពារសង្កាត់ ឲ្យចុះមកដល់កន្លែងកើតហេតុ។ បន្ទាប់មកលោកមេភូមិ បានធ្វើការទំនាក់ទំនងទៅសមត្ថកិច្ច ឲ្យចុះមកទីតាំងខាងលើ ហើយបានដឹកជនរងគ្រោះ យកទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ៕

https://youtu.be/UZHnYhkG3a4

photo_2016-11-03_16-58-28photo_2016-11-03_16-58-25photo_2016-11-03_16-58-26-2photo_2016-11-03_16-58-26photo_2016-11-03_16-58-27

មតិយោបល់