ព័ត៌មានជាតិ

ក្រុមអ្នកវិទ្យាសាស្ត្រថា រដ្ឋាភិបាលឥណ្ឌាមិនបានខ្វល់ចំពោះការព្រមានពីកូវីដ-១៩ បំប្លែងខ្លួនថ្មីទេ

 

(ញូដេលី)៖ វេទិកាក្រុមអ្នកវិទ្យាសាស្ត្រមួយដែលបង្កើតឡើងដោយរដ្ឋាភិបាលទីក្រុងញូដេលីធ្លាប់បានព្រមានក្រុមមន្ត្រីឥណ្ឌាកាលពីដើមខែមីនាកន្លងទៅ ពីគ្រោះថ្នាក់ និងការចម្លងយ៉ាងលឿនរហ័សនៃវីរុស COVID-19 បំប្លែងខ្លួនថ្មី តែពួកគេមិនបានអើពើចំពោះការព្រមាននេះឡើយ។

អ្នកវិទ្យាសាស្ត្រ៥រូបដែលជាសមាជិកនៃវេទិកាក្រុមអ្នកវិទ្យាសាស្ត្រខាងលើ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ឱ្យដឹងថាពួកគេធ្លាប់បានព្រមានពី គ្រោះថ្នាក់ នៃ COVID-19 បំប្លែងខ្លួនថ្មី តែរដ្ឋាភិបាលឥណ្ឌាមិនបានស្វះស្វែងចាត់វិធានការរឹតត្បិត ឬបញ្ឈប់ការឆ្លងរាតត្បាតនោះទេ។

មនុស្សរាប់លាននាក់ នៅតែបន្តធ្វើដំណើរតាមទីសាធារណៈដោយមិនបានពាក់ម៉ាស និងចូលរួមក្នុងពិធីបុណ្យសាសនា, ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតដែលរៀបចំឡើង ដោយគណបក្សរបស់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ហើយក្រុមកសិករនៅតែបន្តប្រមូលផ្ដុំធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលផងដែរ។

Reuters៖ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១

 

មតិយោបល់