កណ្ដាលៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រសៀលម្សិលមិញ វេលាម៉ោង ៤:៣០នាទី មានភ្លៀងធ្លាក់ដោយលាយឡំនិងខ្យល់កន្ត្រាក់បក់បោកយ៉ាងខ្លាំង ព្រមទាំងមានផ្គរ រន្ទះ ដែលបណ្តាលឲ្យប៉ះពាល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋសរុបចំនួន ០៤ខ្នង ដោយប៉ើងរបើកតំបូលក្បឿង និងស័ង្កសី ក្នុងនោះប៉ើងរលំចំនួន ០១ខ្នង នៅឃុំល្វាសរ ឃុំព្រែកក្មេង និងឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល ។
ករណីខាងលើនេះមិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ៕
ព័ត៌មានជាតិ
មតិយោបល់