ព័ត៌មានជាតិ

ក្មេងសិស្សសាលា ៥នាក់ មកលេងទំនប់អាងទឹក របស់ក្រុមហ៊ុនចិន លង់ទឹកស្លាប់២នាក់

ឧត្តរមានជ័យៈ យុវសិស្សចំនួន៥នាក់ មកលេងនៅទំនប់អាងទឹក របស់ក្រុមហ៊ុនចិន ស្ទឹងស្រែងទី២ លង់ទឹកស្លាប់២នាក់ ជួយសង្គ្រោះ បានចំនួន៣នាក់ កាលពីវេលាម៉ោង ៣និង៣០នាទី រសៀលថ្ងៃទី១៣ ខែសីហា រហូតដល់ល្ងាច ថ្ងៃទី១៤ ខែឆ្នាំដដែល រកឃើញសាកសព អណ្តែតទឹកម្នាក់ និងម្នាក់ទៀត នៅមិនទាន់រកឃើញនៅឡើយ ។

សមត្ថកិច្ច ស្រុកចុងកាល់ បានឲ្យដឹងថា យុវសិស្សចំនួន៥នាក់ មកលេងអាងទំនប់ទឹកចិន ស្ទឹងស្រែងទី២ ស្ថិត នៅភូមិស្រីស្នំ ឃុំស្លែងស្ពាន ខេត្តសៀមរាប -ព្រំប្រទល់ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តមានជ័យ ក្នុងនោះមានយុវសិស្សចំនួន៣នាក់ ត្រូវបានអ្នកស្រុក ជួយសង្គ្រោះបញ្ជូន ទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ។១.ឈ្មោះ នៅ សុកនិកា ភេទស្រី អាយុ១៦ឆ្នាំ សិស្ស រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។២ .ធី ចាន់ថា ស្រី អាយុ១៥ឆ្នាំ សិស្ស ជាមួយគ្នា។៣.ឈ្មោះ ចាន់ ពន្ធដារ៉ា ភេទ ប្រុស១៣ឆ្នាំ សិស្ស រស់នៅសង្កាត់គោកចក ក្រុង ខេត្តសៀមរាប ។ចំណែកយុវសិស្ស២នាក់ទៀត បានបាត់ខ្លួន ។ ក្នុងនោះ សាកសពម្នាក់ រកឃើញអណ្តែតទឹក នៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៦ បន្ទាប់ពីលង់ទឹក បានមួយថ្ងៃមក មានឈ្មោះ ភួង កែវវឌ្ឍនា ភេទប្រុស អាយុ១៦ ឆ្នាំ(សិស្ស)រស់ភូមិព្រំ ឃុំ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ និងសពម្នាក់ទៀត នៅមិនទាន់រកឃើញ នៅឡើយ មានឈ្មោះ ជា ស្រី ម៉ិច ភេទស្រី អាយុ១៦ឆ្នាំ (សិស្ស) រស់នៅសង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១០និង០០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ សពក្មេងស្រីរងគ្រោះ ដែលលង់ទឹកស្លាប់នោះ ត្រូវបានកម្លាំង សមត្ថកិច្ចចំរុះ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងស្រុកស្រីស្នំ ខេត្តសៀមរាប បានប្រទះឃើញសាកសពហើយ៕

IMG_4332IMG_4333IMG_4335IMG_4336IMG_4337 IMG_4338

មតិយោបល់