ពិតជាក្ដុកក្ដួលអួលដើមកមិនតិចទេ ក្រោយ យុវសិស្សមួយរូបបានសម្ដែងនូវអារម្មណ៍សោកា បន្ទាប់ពីខ្លួនបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្មីៗតែបាត់វត្តមានរបស់អ្នកម្ដាយ ខណៈពួកគេធ្លាប់បានសន្យាព្រមព្រាងគ្នាតាំងពីអ្នកមានគុណនៅមានជិវិតមកម្ល៉េះ។ទាក់ទិនទៅនឹងករណីនេះ បើតាមការបញ្ជាក់ពីយុវជន ដែលទើបតែប្រឡងបាក់ឌុបសម័យ ២០២១ ថ្មីៗនេះ បានបញ្ជាក់នៅលើ
គណនីរបស់ខ្លួនដែលមានឈ្មោះ Patty No ឱ្យបានដឹងថា ៖ «ម្តាយខ្ញុំ តែងតែនិយាយលេងជាមួយខ្ញុំថា មិនបាច់យក A អីទេ ត្រឹមតែ C ម៉ែសប្បាយចិត្តណាស់ទៅហើយ។ ចុះម្ដេចថ្ងៃដែលកូនជោគជ័យ ម្ដេចគ្មានវត្តមានអ្នកម្តាយនៅក្បែរកូន កូនធ្វើបានហើយអ្នកម្តាយកូនអើយ»។គួរឱ្យដឹងផងដែរថា យុវសិស្សខាងលើមានឈ្មោះ ហ៊ាម ជំនោរ មានលេខរៀងប្រឡង ៦៣៤ ជាសិស្សនៅវិទ្យាល័យសម្ដេចឪ នៅខេត្តសៀមរាប ប្រឡងថ្នាក់វិទ្យាសាស្ត្រសង្គម នៅមណ្ឌលវិទ្យាល័យសម្ដេចឪខេត្តសៀមរាប (កើត) ទទួលបាននិទ្ទេស C ៕
មតិយោបល់