ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនាទៅសាលាដំបូង

កែប: យោងតាមផេករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រសៀលថ្ងៃសុក្រ ទី២៤ខែ មិថុនាឆ្នាំ២០២២ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងកែប បានបញ្ជូនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីប្រើហិង្សាដោយចេតនាលើអ្នកដទៃទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី។

ជនសង្ស័យខាងលើមានឈ្មោះ ផាត ភត្រា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប និងឈ្មោះហុង វិចិត្រ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករនេសាទរស់នៅភូមិ-សង្កាត់អូរក្រសារក្រុងកែប។

គួររំលឹកថាករណីនេះកើតឡើងវេលាម៉ោង១១និង៥០នាទី យប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅលើដងផ្លូវជាតិលេខ៣៣A ក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ដោយធ្វើសកម្មភាពយកកាំបិតមកកាប់ទៅលើជនរងគ្រោះចំនួន២នាក់ឈ្មោះ លួន ដា ភេទប្រុស អាយុ៣៨ឆ្នាំ ជាកម្មករសំណង់រស់នៅភូមិ-ឃុំដំបូកខ្ពស់ស្រុកអង្គរជ័យ ខេត្តកំពត រងរបួសកដៃឆ្វេងនិងឈ្មោះអ៊ុ ចន្ទី ភេទប្រុស អាយុ១៦ឆ្នាំជាកម្មករសំណង់រស់នៅភូមិធំ ឃុំព្រែកគ្រឹស ស្រុកកំពង់ត្រាច ខេត្តកំពតរងរបួសខ្នង។

ក្រោយបានទទួលបណ្តឹងពីជនរងគ្រោះនិងដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោសម្បត្តិសុធារដ្ឋស្នងការនគរបាលខេត្តកែបលោកវរសេនីយ៍ទោនូសាម៉េតអធិការនគរបាលក្រុងកែបបានដឹកនាំកម្លាំងរបស់ខ្លួនចុះធ្វើការស្រាវជ្រាវនិងចាប់ឃាត់ខ្លួនតែម្តង៕

 

មតិយោបល់