ព័ត៌មានជាតិ

ជីដូនដេកលក់មួយភ្លែត ភ្ញាក់ឡើងបាត់ចៅ ដើររកឃើញលង់ទឹកស្លាប់ ទើរនៅលើកាំជណ្ដើរផ្ទះ

កំពង់ឆ្នាំង: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៥និង៣០នាទី នៅចំណុចទួលស្បូវ ក្នុងភូមិសាស្រ្ត ភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ មានករណីក្មេងលេងទឹកស្លាប់ម្នាក់ ឈ្មោះ ដក ធារិទ្ធ ភេទប្រុស អាយុ១ឆ្នាំកន្លះ (ឪពុកឈ្មោះ ប៊ុន ម្ដាយឈ្មោះ លី ដា )ទៅធ្វើការនៅភ្នំពេញ បានផ្ញើកូនទុកនឹងម្ដាយឲ្យមើល ។

មូលហេតុស្លាប់បណ្តាលមកពី ជីដូនកំពុង ដេកលក់មួយភ្លែត ពេលភ្ញាក់ឡើងបាត់ចៅ ក៏ដើររកហើយឃើញចៅទើរនៅលើកាំជណ្ដើរផ្ទះលង់ទឹកស្លាប់បាត់ទៅហើយ ៕

មតិយោបល់