បន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនរហូតដល់ខេត្តកំពង់ឆ្នាំង បន្ទាប់ពីមិត្តភក្ដិឲ្យលុយនិងម៉ូតូជិះទៅទិញស្រា បែរជាស៊ីដាច់ ទៅវិញ។ ការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅខេត្តកំពង់ឆ្នាំ។ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
លោក អ៊ិត នៀត អធិការរងក្រុងសិរីសោភ័ណ្ឌ បានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ថោង សំអៀត ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅក្នុងភូមិក្បាលស្ពាន សង្កត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មុខរបរជាកម្មករ បានយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ ឆន លឿម ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកខេត្តក្រចេះ បច្ចុប្បន្នមកស្នាក់នៅធ្វើការសំណង់ភូមិ-សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1O-5441 កាលពីយបើថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ហើយជិះរត់គេចរហូតដល់ខេត្តកំពង់ឆ្នាំង ទើបត្រូវសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការបញ្ជានិងសម្របសម្រួលពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តក្នុងកិច្ចសហការជាមួយនគរបាលខេត្តកំពង់ឆ្នាំបានធ្វើការស្ទាក់ចាប់បានតែម្តង៕
មតិយោបល់