ក្រុមហ៊ុនទូរស័ព្ទដៃ Samsung បានដាក់បង្ហាញសមាជិកថ្មីនៃគ្រួសារត្រកូល Galaxy S II ដោយស្ងាត់ៗ។ ចំណូលថ្មីនោះមានឈ្មោះថា Samsung I929 Galaxy S II Duos ដែលជាបច្ចេកវិទ្យាទូរគមនាគមន៍របស់ចិន ហើយវាក៏ជាអ្នកមានសំណាងដំបូងបំផុតដែលអាចប្រើនូវប្រព័ន្ធ CDMA2000 និង GSM នៃគ្រួសារ Galaxy S II។ ម៉ូដែលនេះមានអេក្រង់ទំហំ 4.52 អ៊ីង ប្រភេទ Super AMOLED ដែលមានអង្គប្រតិបត្តិការ 1.2 GHz dual-core CPU ក្នុងនោះក៏មានផងដែរនូវកាមេរ៉ាសម្រាប់ចាប់យករូបភាពដែលមាន 8 មេហ្គាភិចសែល ព្រមទាំងអាចថតវីដេអូបានក្នុងកម្រិត 1080p ចំណែកឯកាមេរ៉ាមុខវិញមានទំហំ 2 មេហ្គាភិចសែល។ សម្រាប់ប្រព័ន្ធដំណើរការវិញគឺប្រើប្រាស់ Android 2.3 Gingerbread ។ សង្ឃឹមថាម៉ូដែលនេះនឹងអាចប្រើ Android 4.0 (ICS) ក្នុងពេលឆាប់ៗនេះ៕
ព័ត៌មានជាតិ
មតិយោបល់