ទីក្រុងអាំស្ទែរដាំ ប្រទេសហូឡង់ – ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១២ក្រុមហ៊ុន VimpelCom Ltd ជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍នាំមុខនៅលើពិភពលោកនិងក្រុមហ៊ុន Google ជាក្រុមហ៊ុនបច្ចេកវិទ្យានាំមុខនៅលើពិភពលោកដែលផ្តោតសំខាន់ទៅលើការបង្កើនប្រសិទ្ធភាពមធ្យោបាយភ្ជាប់ជាមួយព័ត៌មានសម្រាប់ប្រជាជនបានប្រកាសជាសាធារណៈនៅថ្ងៃនេះ នូវភាពជាដៃគូក្នុងការផ្តល់នូវបទពិសោធន៍កម្សាន្តតាមប្រព័ន្ធឌីជីថលថ្មីមួយ ដែលត្រូវបានលើកកម្ពស់ឲ្យប្រសើរសម្រាប់អតិថិជនក្រុមហ៊ុន VimpelCom នៅពាសពេញទីផ្សារទាំងអស់របស់ខ្លួន។
អតិថិជនក្រុមហ៊ុន VimpelCom នឹងអាចប្រើប្រាស់គណនីទូរស័ព្ទដើម្បីស្វែងរក និងសាកល្បងទិញកម្មវិធីលើគេហទំព័រ Google Play store ។ ឥឡូវនេះការចំណាយលើកម្មវិធីដែលទិញហើយនោះ អាចទូទាត់តាមបែបងាយៗពីប័ណ្ណឥណទានបង់ប្រាក់ជាមុន (Prepaid credit) របស់អតិថិជន ឬទូទាត់ តាមវិក្កយបត្រប្រចាំខែក៏បាន។
គេហទំព័រStore រាយមុខកម្មវិធី (Appstore) Google Play បានរួមបញ្ចូលនូវមុខទំនិញឌីជីថល ជាច្រើន របស់ Google រួមមាន កម្មវិធីកុំព្យូរទ័រផ្សេងៗ ល្បែងកម្សាន្ត សៀវភៅ Google តន្រ្តី Google និងភាពយន្ត Google ដែលអាចឃើញមានលើគេហទំព័រតែមួយ។ អ្នកប្រើប្រាស់អាច ចូលទៅកាន់បណ្ណាល័យតន្រ្តី វីដេអូ សៀវភៅ កម្មវិធីកុំព្យូទ័រ និងល្បែងកម្សាន្តទាំងអស់នៅ លើ Store តែមួយ ដែលអ្វីទាំងអស់នេះ ក៏មានដាក់នៅលើប្រព័ន្ធអ៊ីនធឺណិតផងដែរ ដោយពុំចាំបាច់ មានកម្មវិធីជំនួយផ្សេងទៀតទេ។
“VimpelCom Channel” ដ៏ពិសេសនេះ នឹងផ្ដល់ភាពកាន់តែងាយស្រួលដល់អតិថិជន VimpelCom ដែលពួកគេអាចរីករាយជាមួយនឹងពិភពកម្មវិធីដល់ទៅ ៦០០.០០០ កម្មវិធីនៅលើគេហទំព័រ Google Play store។ នៅលី Google Play store ក្នុងតំបន់ VimpelCom channel នឹងបង្ហាញជូនកម្មវិធី រាប់សិបដែលនឹងអាចតម្រូវតាមមាតិកា និងសេវាកម្មក្នុងតំបន់នោះ។
វិធីទូរទាត់តាមគណនីទូរស័ព្ទចល័ត និង “VimpelCom Channel” សម្រាប់ Google Play store នឹងត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងប្រតិបត្តិការរបស់ក្រុមហ៊ុន VimpelCom នៅទូទាំងសកលលោក ចាប់តាំងពីចុងឆ្នាំនេះតទៅ។
លោក Mikhail Gerchuk នាយកផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន VimpelCom’s Group បានថ្លែង ថា ៖ “ កិច្ចសហប្រតិបតិ្តការជាមួយក្រុមហ៊ុន Google នឹងផ្តល់ជូនអតិថិជនរបស់យើងនៅទូទាំងសកលលោកនូវមធ្យោបាយដ៏ងាយស្រួលសម្រាប់ចូលទៅប្រើប្រាស់ និងទូទាត់កម្មវិធី ហ្គេមកម្សាន្ត និងបទចម្រៀងរាប់លាន ហើយតាមរយៈនេះនឹងបង្កើនពិសោធន៍ប្រើប្រាស់ទូរស័ព្ទស្មាតហ្វូននៅតាមបណ្តាប្រទេសដែលពុំប្រើប្រាស់សេវាធនាគារនិងប័ណ្ណឥណទានទូលំទូលាយនៅឡើយ។”
លោកបានមានប្រសាសន៍ទៀតថា ៖ “ នៅក្នុងទីផ្សារភាគច្រើនរបស់យើង ក្រុមហ៊ុនយើងនឹងក្លាយជាប្រតិបត្តិករទីមួយដែលដាក់ឲ្យដំណើរការការទូទាត់ប្រាក់តាមគណនីទូរស័ព្ទចល័តសម្រាប់ គេហទំព័រ Google Play store ហើយជាមួយនឹង “VimpelCom Channel” ក្រុមហ៊ុនយើងនឹងផ្តល់ជូន អតិថិជនដែលប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនកម្មវិធី Android រាប់លាននាក់ នៅទូទាំងពិភពលោកនូវ មាតិកាដែលត្រូវបានសម្រួលតាមតម្រូវការរបស់ពួកគេ ” ។
ភាពជាដៃគូចុងក្រោយនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តដ៏ស្ថិតស្ថេររបស់ក្រុមហ៊ុន VimpelCom ក្នុងការផ្តល់ជូនអតិថិជនរបស់ខ្លួន នូវបទពិសោធន៍ប្រើប្រាស់ទូរស័ព្ទចល័តដ៏មានប្រសិទ្ធភាពប្រសើរបំផុត ក្រោយពីបានប្រកាសភាពជាដៃគូជាមួយក្រុមហ៊ុន Opera នាពេលកន្លងទៅ ថ្មីៗនេះ។
មតិយោបល់