ពេជ្រ សោភា បញ្ចេញវីដេអូអួលដើមក ស្នើរឲ្យអ្នកដែលមានគណនី ហ្វេសប៊ុកទាំងអស់កាន់ទុក្ខក្នុងអំឡុងការប្រារពពិធីកាន់ទុក្ខ ដល់អតីតព្រះមហាក្សត្រ នរោត្តមសីហនុ ដែលត្រូវជាសម្តេច តា សម្តេចតាទូត នៃកូនចៅទូទាំងប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេស យើងសង្កេតឃើញថា ក្រៅពីមន្ត្រីរាជការ សិស្សានុសិស្ស នៅមានការចូលរួមរំលែកទុក្ខ និងកាន់ទុក្ខ ពីសំណាក់សិល្បៈករ សិល្បៈការិនី ផងដែរ។
នៅពេលថ្មីៗមកនេះតារាចម្រៀង ពេជ្រ សោភា ដែលជាតារាចម្រៀងមូយដួង ដ៏ល្បីល្បាញ ហើយក៏ជាតារាជួរមុខក្នុងចំនោមតារាចម្រៀងស្រីល្បីៗ របស់ហង្សមាស បានបង្ហាញ នូវសមានទុក្ខរបស់ខ្លួននៅលើ wall Post ក្នុងគណនីបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ដ៏ពេញនិយម ដោយបញ្ចេញនូវវីដេអូអួលដើមករ របស់ខ្លួន ចំពោះការបាត់បង់ព្រះមហាក្សត្រដ៏ឆ្នើមរបស់កូនខ្មែរ ហើយក៏ជាវិរៈក្សត្រដែលទាមទារនូវឯករាជទឹកដី របស់ខ្មែរ ពីនឹមអាណានិគមន៏បារាំងនោះ ។ វីដេអូ អួលដើមករ ដែលមានរយៈពេល២ នាទី និង ២២ វិនាទី ដែលកញ្ញា ពេជ្រ សោភា បានបង្ហោះកាលពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១២ ម្សិលមិញ វេលាម៉ោង ៧ និង៣៤ នាទីល្ងាចបាននិយាយទាំងដើមទ្រូងអួលណែន និងសំណូមពរ ឲ្យប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស កាន់ទុក្ខ ដោយពាក់អាវសរ ខោខ្មៅ រយៈពេលមួយសប្តាហ៍ដោយចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែ តុលា ឆ្នំា ២០១២។នៅក្នុងវីដេអូនេះដែរ ពេជ្រ សោភា សូមឲ្យ Fan និងប្រិយមិត្តក៏ដូចជាប្រជាជនទូទាំងប្រទេស កុំសើច កុំយំ ចំអកឡក់លើយ ដល់សិល្បៈករ សិល្បៈការិនី យំទួញសោក នាពេល កាន់ទុក្ខនោះអី ព្រោះថានេះជាមនោសញ្ជេតនារបស់ អ្នកសិល្បៈ ពិត ដែលបង្ហាញទឹកចិត្តរបស់ខ្លួនចំពោះការសោយទីវង្គត់ មិនមែនឈុតសម្តែងនោះទេ។
ចុងបញ្ចប់នៃវិដេអូឃ្លិបនេះដែរ កញ្ញា ពេជ្រ សោភា អង្វរហើយអង្វរទៀត ចំពោះ បងប្អូន ត្រូវតែពាក់អាវ សចំនួន ៧ ថ្ងៃ ដើម្បីកាន់ទុក្ខទាំអស់គ្នា ៕
ព័ត៌មានជាតិ
ពេជ្រ សោភា បញ្ចេញវីដេអូអួលដើមក
វីដេអូក្នុង fb : https://www.facebook.com/photo.php?v=507491189263590
មតិយោបល់