ព័ត៌មានជាតិ

Toshiba​ ​ដំ​ណើ​រ​កា​រ​រោ​ង​ច​ក្រ​នៅ​ថៃ​ឡើ​ង​វិ​ញ​

ក្រុមហ៊ុន Toshiba Corporationរបស់ជប៉ុនបានចាប់ផ្តើមដំណើរការនូវរោងចក្រផលិតផលិតផលពាក់កណ្ដាលចម្បងនៅក្នុងប្រទេសថៃជាបណ្ដោះអាសន្ន បន្ទាប់ពីរង់គ្រោះដោយសារទឹកជំនន់កាលពីឆ្នាំកន្លងទៅ។
គេហទំព័រ Bangkokpost បានចុះផ្សាយកាលពីថ្ងៃទី ១៧ខែវិច្ឆិកា ឆ្នាំ ២០១២ កន្លងទៅនេះថាក្រោយពីផ្អាក់អស់មួយរយៈ នៅពេលនេះ ក្រុមហ៊ុន Toshibaបានចាប់ផ្តើមដំណើរការរោងរបស់ខ្លួននៅក្នុងប្រទេសឡើងវិញ ដែលរោងចក្រនោះគឺជារោងចក្រផលិតនូវឧបករណ៍ពាក់កណ្ដាលចម្បង។
ការដំណើរការរោងចក្រនេះឡើងវិញជាបណ្ដោះអាសន្ននេះគឺដើម្បីផ្គត់ផ្គង់នូវលើការផលិតនូវទូរស័ព្ទដៃស្មាតហ្វូន និងកុំព្យូទ័រខ្នាតតូច ដែលបណ្ដាក្រុមហ៊ុនមួយចំនួនត្រូវការផលិតផលពាក់កណ្ដាលចម្បងរបស់ក្រុមហ៊ុន Toshiba៕

 

 

មតិយោបល់