TERENCE TAO កាលអាយុបាន ២ ឆ្នាំ ចាប់ផ្តើមបង្រៀនគណិត និង ភាសាអង់គ្លេសដល់ក្មេងអាយុ ៥ឆ្នាំ គាត់ជាសិស្សម្នាក់ដែលទទួលបានមាសដៃមាសក្នុងការប្រលងគណិតអន្តរជាតិ ដែលាមានវ័យក្មេងជាគេក្នុងប្រវត្តិសាស្ត្រ។ ក្នុងឆ្នាំ ១៩៩២ គាត់មានអាយុ ២០ ឆ្នាំ គាត់បានទទួលសញ្ញាបត្រ បណ្ឌិតផ្នែកគណិតវិទ្យា។

គ្រួសាររបស់ TERENCE TAO ជាជនជាតិចិនដែលបានភៀសខ្លួនទៅរស់នៅ ប្រទេស អូស្រា្តលី ។ ឪពុករបស់គាត់ជាវេជ្ជបណ្ឌិត និង ម្តាយរបស់គាត់ជាគ្រូគណិតវិទ្យាថ្នាក់អនុវិទ្យាល័យ។ ឪពុកម្តាយរបស់គាត់បានរំលឹកថា តាំងពីកុមារភាពយើងបានឃើញអំពីសមត្ថភាពផ្នែកគណិតវទ្យារបស់កូនគាត់ គេបានបង្រៀនគណិត និង ភាសា អង់គ្លេសឲ្យក្មេងអាយុ ៥ ឆ្នាំ។
អ្នកគ្រូ សាស្ត្រាចារ្យ Miraca Gross ជាអ្នកជំនាញផ្នែកស្រាវជ្រាវការអប់រំនៃសាកលវិទ្យាល័យ New South Wales បានសរសេរសារណាមួយដែលទាក់ទងនឹង អំពីសមត្ថភាពដ៏អស្ចារ្យរបស់ TERENCE TAO ។ គាត់បានរំលឹកដល់អនុស្សារីយ៍មួយពេលដែលគាត់ចុះទៅត្រួតពិនិត្យការសិក្សារបស់ TERENCE TAO កាលគេមិនទាន់ ។ TERENCE TAO បានគិតច្រលំក្នុងចិត្តលេខគុណពីខ្ទង់ដែលទោះជាអ្នកទៅពិនិត្យការសិក្សាក៏ត្រូវប្រើក្រដាស និង ប៊ិចដើម្បីផ្ទៀងផ្ទាត់លទ្ធផល។
អាយុបាន៨ ឆ្នាំ គេប្រលងបានពិន្ទុ ៧៦០ ( ពិន្ទុសរុប ៨០០) ក្នុងការប្រលងគណិតវិទ្យា SAT ហើយជាប្រវត្តិសាស្ត្ររបស់កម្មវិធីប្រលងសមត្ថភាពគណិតនេះផងដែរ។ ចាប់ពីអាយុ ៩ ឆ្នាំ ទៅ គាត់បានចាប់ផ្តើមសិក្សាកម្មវិធីរបស់សាកលវិទ្យាល័យតែម្តង។
ក្នុងឆ្នាំ១៩៨៦ កាលមានអាយុត្រឹម១០ឆ្នាំ TERENCE TAO បានចូលរួមប្រលងគណិតពិភពលោក(IMO) ក្នុងរយៈពេលបីឆ្នាំជាប់គ្នាគាត់ជាសិស្សអនុវិទ្យាល័យដែលទទួលបានមេដាយ សំរិត ប្រាក់ និង មាស ។ អាយុបាន១៣ ឆ្នាំ គាត់បានក្លាយជាសិស្សដែលក្មេងបំផុតទទួលបានមេដាយមាសក្នុង ការប្រលងគណិតពិភពលោកដែរមិនដែលមានពីមុនមក។ TERENCE TAO បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និង ថ្នាក់អនុបណ្ឌិតពេលមានអាយុត្រឹម១៧ ឆ្នាំ ។នៅឆ្នាំ១៩៩២ គាត់បានទទួលអាហារូបករណ៍ FULBRIGHT ដើម្បីសិក្សាស្រាវជ្រាវថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Princeton នៃសហរដ្ឋអាមេរិច និងទទួលបានសញ្ញាបត្របណ្ឌិតពេលអាយុបាន២០ ឆ្នាំ។ អាយុបាន ២៤ ឆ្នាំគាត់បានក្លាយសាស្ត្រាចារ្យក្នុងសាកលវិទ្យាល័យ Los Angeles ហើយក៏ជា សាស្ត្រាចារ្យក្មេងបំផុតក្នុងប្រវត្តិសាស្ត្ររបស់សាកលវិទ្យាល័យនោះ។
ឆ្នាំ២០០៤ដោយសារសិក្សាស្រាវជ្រាវផលបូកចំនួនបឋមរបស់គាត់ TERENCE TAO ត្រូវបានគេប្រគល់ពាន់រង្វាន់ក្នុងការស្រាវជ្រាវរបស់សមាគមគណិតនៃប្រទេស អូស្រា្តលី។
ឆ្នាំ២០០៦ គាត់មានអាយុ៣១ ឆ្នាំ បានទទួលពាន់រង្វាន់ Fields ដែលជាពាន់រង្វាន់ដែលមានឈ្មោះល្បីដុចជាពាន់រង្វាន់ណូបែលដែរ ដែលគេប្រារព្ថឡើង៤ ឆ្នាំម្តងសំរាប់ប្រគល់អ្នកដែលស្នាដៃក្នុងស្រាវជ្រាវគណិតវិទ្យា លើពិភពលោក។
បច្ចុប្បន្ន TERENCE TAO ជាសមាជិកនៃវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនៃប្រទេសមួយចំនួនដូចជា អង់គ្លេស អូស្ត្រាលី និង អាមេរិច៕
ប្រែសម្រួលអត្ថបទ ៖ លោក ម៉ៅ សុខេន
មតិយោបល់