ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច

អតីតគ្រូបង្រៀននៅសាលាវិចិត្រសិល្បៈ ឈ្នះទឹកប្រាក់៣ម៉ឺនដុល្លារ យកទៅកសាងវត្តកំពង់ធំ

ភ្នំពេញៈ ដោយមិនរំពឹងថា ចង់ឈ្នះរង្វាន់ជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់តាំងពីដើមកន្លងមក អតីតគ្រូបង្រៀនម្នាក់ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានឈ្នះនូវរង្វាន់ធំជាទឹកប្រាក់ចំនួន៣ម៉ឺនដុល្លារអាមេរិក ហើយលោកគ្រោងយកទឹកប្រាក់មួយចំនួន ទៅជួយកសាងវត្តមួយ ក្នុងខេត្តកំពង់ធំ។ កាលពីវេលាម៉ោងជាង២រសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ក្រុមហ៊ុនសែលកាត បានអញ្ជើញលោកគ្រូ មកទទួលរង្វាន់ធំនេះ នៅទីស្នាក់ការកណ្ដាលរបស់ខ្លួន។

cellcard_10K_30-08-16_02

លោក គុំ សុរិទ្ធ អាយុ៦៣ឆ្នាំ ជាអតីតគ្រូបង្រៀនមួយរូប ផ្នែកភូគព្ភសាស្ត្រ (ជំនាញផ្នែកថ្ម និងសំណង់) នៃសាកលវិទ្យាលភូមិន្ទវិចិត្រសិល្បៈ ដែលបច្ចុប្បន្នបានចូលនិវត្តន៍ រស់នៅរាជធានីភ្នំពេញ ថ្លែងប្រាប់ Post News ទាំងក្ដីរំភើបថា រង្វាន់ដែលលោកឈ្នះនេះ គឺលោកមិនបានរំពឹងឡើយ ព្រោះលោកគ្រាន់តែលេងកំដរអារម្មណ៍តាំងពីលោកនៅធ្វើជាគ្រូបង្រៀនមកម៉្លេះ។ លោកនិយាយថា “ខ្ញុំចេះតែរពិសដៃលេងមួយពីរៗអ៊ីចឹងទៅ ពីរបីឆ្នាំហើយ!មិនរំពឹងទេ ខ្ញុំអត់រំពឹង ព្រោះខ្ញុំលេងមួយពីរកំដរៗទេ ខ្ញុំអត់ចង់បានស្អីច្រើនហ្អេ ព្រោះខ្ញុំចេះតែចុចចោលទៅ ទោះបានមិនបានក៏ហីទៅចឹងហ្អា! ដូចតែយើងទូរស័ព្ទទៅគ្នាអស់ម៉ាពាន់ពីរពាន់រយអ៊ីចឹង យើងទុកវាចោលចឹងទៅ

ជាមួយគ្នានេះ ទឹកប្រាក់ដែលលោកឈ្នះដ៏ច្រើនសន្ធឹកសន្ធាប់នេះ លោកគ្រូបង្រៀនវ័យចំណាស់ ក៏បានសម្រេចចិត្តបែងចែកប្រាក់មួយចំនួនយកទៅកសាងវត្តកំពង់ធំ ស្ថិតក្នុងខេត្តកំពង់ធំ ដោយសារមើលឃើញពីកង្វះខាតរបស់វត្ត និងការលំបាកនានារបស់ព្រះសង្ឃគង់ចាំព្រះវស្សា។ លោកថា នឹងចំណាយលុយទិញដីចំនួន៥០ឡាន យកទៅចាក់បំពេញខណៈដែលវត្តកំពង់ធំ ត្រូវទឹកលិចរៀងរាល់ឆ្នាំ ក្នុងគោលបំណងជួយកសាងវត្ត ដើម្បីឲ្យពុទ្ធបរិស័ទអាចធ្វើបុណ្យ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា។ យ៉ាងណា ទឹកប្រាក់មួយចំនួនទៀត លោកទុកសម្រាប់ធ្វើបុណ្យផ្សេងៗផងដែរ។

cellcard_10K_30-08-16_03

គួរបញ្ជាក់ថា លោកគ្រូ គុំ សារិទ្ធ បានឈ្នះទឹកប្រាក់ចំនួន៣ម៉ឺនដុល្លារអាមេរិក ពីកម្មវិធីឈ្នះលុយសុទ្ធ១ម៉ឺនដុល្លារ របស់សែលកាត កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦។ លោកបញ្ជាក់ថា លោកបានផ្ញើសារ “10K” ទៅកាន់លេខ ៨៨៨៨ បន្ទាប់មកក៏មានអតិថិជនរបស់សែលកាត ទូរស័ព្ទប្រាប់ថា លោកឈ្នះទឹកប្រាក់៣ម៉ឺនដុល្លារ នៅខណៈពេលកំពុងស្ថិតនៅលើរថយន្តក្រុង។

កម្មវិធីឈ្នះលុយសុទ្ធ១ម៉ឺនដុល្លារ បានផ្ដល់ឱកាសដល់អតិថិជនសែលកាត ឈ្នះជាទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ ដោយអតិថិជនគ្រាន់តែទូរស័ព្ទ ឬផ្ញើសារ “10K” ទៅកាន់លេខ ៨៨៨៨ ដើម្បីទទួលបានលេខកូដសំណាងទាំង៦ខ្ទង់។ ការចាប់រង្វាន់ នឹងមានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់សែលកាត https://www.facebook.com/CellcardFanPage/ ឬតាមកញ្ចក់ទូរទស្សន៍ MyTV នាវេលាម៉ោង៦ល្ងាច ជារៀងរាល់ថ្ងៃ ហើយសែលកាត នឹងទាក់ទងអ្នកឈ្នះតាមរយៈ ០៧៧ ៩៩៩ ១៩៧៕

cellcard_10K_30-08-16_01cellcard_10K_30-08-16_04cellcard_10K_30-08-16_05

មតិយោបល់