ព័ត៌មានជាតិ

ចិន​-​អាល្លឺម៉ង់ ចាប់ដៃ​គ្នា​បង្កើត​ក្រុមហ៊ុន​ថ្មី​

​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បី​របស់​ចិន Dongfeng Motor Group និង Getrag Group របស់​អាល្លឺម៉ង់ បាន​ចាប់ដៃ​គ្នា​សហ​ការបង្កើត​ក្រុមហ៊ុន​ថ្មី នៅលើ​ទឹកដី​ប្រទេស​ចិន​។​

​ក្រុមហ៊ុន​ដែល​កើតចេញពី​ការ​ចងសម្ព័ន្ធភាពរ​វា​ង​ចិន​-​អាល្លឺម៉ង់​មានឈ្មោះ​ថា Dongfeng Getrag Transmission Co. Ltd ជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ពាក់កណ្ដាល​សម្រច ដោយ​នៅ​ក្នុង​នោះ​ភាគច្រើន​ជា ប្រអប់លេខ​រថយន្ត ដែល​មាន​ទីតាំង​ស្ថិត​ន​ក្នុង​រដ្ឋធានី Wuhan ដោយ​ក្រុមហ៊ុន​ទាំងពីរ​មាន​ភាគរយ​ពាក់កណ្ដាល​ម្នាក់ (៥០%)​។​

​ដំណាក់កាល​ដំបូង​នៃ​ការវិនិយោគ​មកលើ​រោងចក្រ​នេះ​គឺ​ត្រូវ​ចំណាយលុយ ១៦៥​លាន​ដុល្លារ​អាមេរិក ដោយ​អាច​នឹង​ប្រតិបត្តិ​ការណ៍​នៅ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ ២០១៦​។​

​ក្រោយ​ពី​បង្កើតបាន ប្រហែលជា​នឹង​ត្រូវ​ផ្គត់ផ្គង់​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ ប៉ុន្តែ​ក៏​ត្រូវ​ស្រាវជ្រាវ​លើ​ទីផ្សារ​ផង​ដែរ​៕

car

មតិយោបល់