ក្នុងជំនួបប្រកួតកាលពីរាត្រីថ្ងៃទី ២៦ ខែ តុលានេះ រវាងក្លិបបាល់ទាត់ អ្នកមានបុណ្យ Bacelona និង ក្លិបបាល់ទាត់ Real Madrid ដែលធ្វើឲ្យអ្នកមើលទូទាំងពិភពលោកស្រែកកញ្ជៀវព្រោះតែការប្រកួតស៊ីសាច់ហុតឈាមរវាងក្លិបទាំងពីរ។
១៩ នាទីនៃតង់ទី ១ សម្រាប់ការប្រកួតនេះដែរ កីឡាករ Neymar របស់ក្លិប Bacelona បានបើកឆាកលុត Real Madrid នាំមុខដោយលទ្ធផល ១-០ និងនាទី ៧៨ កីឡាករ SANCHEZ បន្ថែមមួយគ្រាប់ទៀតធ្វើឲ្យ Bacelona នាំមុខជ័យជម្នះបណ្តោះអាសន្នក្នុងលទ្ធផល ២-០ ។ តែទោះជាយ៉ាងណាសម្រាប់ក្លិបបាល់ទាត់ Real Madrid នៅនាទី ៩០+១ ក៏អាចបំប៉ោងសំណាញ់ របស់ Bacelona ដោយកីឡាករ SANCHEZ ខណៈដែល Ronaldo ត្រូវបានគេគាប់សង្កត់រើបំរះមិនរួច ។
ចប់ការប្រកួតសម្រាប់ក្លិបទាំងពីរ Real Madrid ត្រឹមតែស្ពាយបង្វេចទុក្ខសោក ទៅកាន់ ទឹកដីខ្លួនវិញ ។
បញ្ជាក់ផងដែរថា ក្នុងចំណោម ១០ ប្រកួត កន្លងមកនេះ Bacelona ស្ថិតនៅលំដាប់ថ្នាក់ទី ១ ដោយមានពិន្ទុ ២៨ លើតារាង Atletico Madrid មាន ២៧ ពិន្ទុ ស្ថិតនៅលំដាប់លេខ ២ និង លេខ ៣ គឺ Real Madrid ដោយមានតែ ២២ ពិន្ទុ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោម៖
មតិយោបល់