មេដឹកនាំធ្វើរដ្ឋប្រហារ និងបច្ចុប្បន្នជា មេដឹកនាំរដ្ឋាភិបាលយោធាថៃ លោក ប្រាយុទ្ធ ច័ន្ទអូឆា បានថ្លែងឲ្យដឹងកាលពីថ្មីៗនេះថា កិច្ចការបោះឆ្នោតនឹងរៀបចំឡើងក្នុងរយៈពេល ១ឆ្នាំទៀត បើសិនជាស្ថេរភាពប្រទេសជាតិល្អ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានចុះផ្សាយដោយដកស្រង់នូវសំដីរបស់ លោក ប្រាយុទ្ធ ច័ន្ទអូឆា ថា “កិច្ចការរៀបចំ ការបោះឆ្នោត នឹងត្រូវការពេលវេលា រយៈពេល ប្រហែល១ឆ្នាំ ប្រសិនបើការកសាងរៀបចំ និងកំណែទម្រង់ធ្វើឲ្យស្ថានភាព នយោបាយបានល្អប្រសើរនោះ”។
គួរបញ្ជាក់ផងដែរថា ក្រោយពីប្រកាសធ្វើរដ្ឋប្រហារមក ស្ថានភាពនៅក្នុងប្រទេសថៃ ហាក់ដូចជាមិនទាន់មានដំណើរការល្អនោះទេ បើទោះបីជាមិនមានចលាចលនៅក្នុងប្រទេសក្ដី ម្យ៉ាងទៀតមន្ត្រីធំៗមួយចំនួនត្រូវបានផ្លាស់ប្ដូរតំណែង៕
មតិយោបល់