ព័ត៌មានជាតិ

លោក Suthep ប្រកាស​ហៅ​ធ្វើបាតុកម្ម​ធំ​មួយ​សារជាថ្មី​

ទីក្រុង​បាងកក ៖​យោងតាម​ប្រភព​ព័ត៌មាន​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ិន​ហួរ​បានឲ្យដឹង​ថា​មេដឹកនាំ​ក្រុមបាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​អ្នកស្រី​យី​ង​ឡា​ក់លោក​ស៊ូ​ថេប​កាលពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​បាន​ប្រកាស​កោះហៅ​ក្រុមបាតុករ​សារជាថ្មី​ក្នុង​ការប្រមូលផ្តុំ​គ្នា​ម្តងទៀត​ហើយ​ធំ​ជាង​មុន​ដើម្បី​ធ្វើ​ការតវ៉ា​ប្រឆាំង​បន្ថែមទៀត​នៅ​ថ្ងៃ​អាទិត្យ​សប្តាហ៍​នេះ​។​

​ការកោះហៅ​នេះ​គឺ​ក្នុង​គោលបំណង​កោះហៅ​ក្រុមបាតុករ​ដើម្បី​ធ្វើការ​តវ៉ា​ទាមទារ​ឲ្យមាន​ការចុះចេញ​ពី​តំណែង​នៃ​អ្នកស្រី​នាយករដ្ឋមន្ត្រី​ដែល​ទើបតែ​បាន​រំលាយ​រដ្ឋសភា​ក្នុង​ការបោះឆ្នោត​សារជាថ្មី​ហើយ​លោក​ស៊ូ​ថេប​បាន​បន្ថែម​ទៀត​ថា​លោក​អាច​នឹង​ចាប់ផ្តើម​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ឬ​ថ្ងៃ​សុក្រ​សិន​។​
​នៅក្នុង​សេចក្តី​ឆ្លើយតប​មួយ​របស់​អ្នកស្រី​យី​ង​ឡាក់​បានបញ្ជាក់​ថា​អ្នកស្រី​នឹង​នៅតែ​បន្ត​កាន់តំណែង​នាយករដ្ឋមន្ត្រី​រហូតដល់​កាល​បោះឆ្នោត​ដែល​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី 2 កុម្ភៈ​បាន​បញ្ចប់​និង​ជ្រើស​បាន​បេក្ខជន​នាយករដ្ឋមន្ត្រី​ថ្មី​។​

​គួរបញ្ជាក់​ថា​គណៈកម្មាកា​រ​កំណែទម្រង់​ប្រជាធិបតេយ្យ People’s Democratic Reform Committee(PDRC) ដែល​មាន​លោក​ស៊ូ​ថេប​ជា​អគ្គលេខាធិការ​នោះ​បាន​ស្នើរ​សុំឲ្យ​គណៈកម្មាការ​រៀបចំ​ការបោះឆ្នោត​ធ្វើការ​ពន្យា​ពេល​បោះឆ្នោត​នៅ​ពេល​ដែល​មិនទាន់​មាន​ការសម្រេចចិត្ត​ណា​មួយ​លើ​ការ​ពន្យា​ពេល​នៅឡើយ​៕​
Suthep

មតិយោបល់