យ៉ាងហោចណាស់មានមនុស្ស ៩នាក់បានស្លាប់បាត់បង់ជីវិត និង ១៧នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ នៅក្នុងហេតុការណ៍បាក់អគារមួយនៅក្នុងរមណីយដ្ឋានមួយភាគខាងកើតនៃទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូងកាលពីយប់ថ្ងៃទី១៧ខែកុម្ភៈម្សិលមិញ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២១និង១៥នាទី ម៉ោងក្នុងតំបន់ ដែលបណ្ដាលឲ្យមនុស្សស្លាប់ ៩នាក់ ក្នុងនោះ មានលសិស្សចំនួន ៧នាក់ រងបួសធ្ងន់ ១៧នាក់ និងជាប់នៅក្រោមអគារប្រមាណជា ១០នាក់។
អាជ្ញាធរបានរាយការណ៍មកថា យ៉ាងហោចណាស់មានមនុស្ស ៨០នាក់ រងរបួសធ្ងន់ស្រាល ដែលកំពុងតែត្រូវជួយសង្គ្រោះ។ ហេតុការណ៍បាក់អគារនេះ ត្រូវបានគេរាយការណ៍មកថា បណ្ដាលមកពីការធ្លាក់ព្រិលខ្លាំង និងរចនាសម្ព័ន្ធអគារមិនត្រឹមត្រូវ ប៉ុន្តែមូលហេតុច្បាស់លាស់នៅមិនទាន់ឲ្យដឹងនោះទេ៕
មតិយោបល់