នៅក្នុងការធ្វើម្ហូបអាហារគ្រឿងទេសមួយចំនួនមិនអាចខ្វះបានទេ ព្រោះវាជួយឲ្យម្ហូបមានក្លិនកាន់តែឈ្ងុយ។ ម្យ៉ាងទៀតសម្រាប់បុរសដែលមានបញ្ហាផ្លូវភេទគួរតែបរិភោគគ្រឿងទេសឲ្យច្រើន យ៉ាងហោចណាស់បីដងក្នុងមួយសប្តាហ៍ វាអាចជួយព្យាបាលជម្ងឺងាប់អាអូនតូចរបស់បុរសបាន។ មិនត្រឹមតែប៉ុណ្ណោះវាអាចជួយជំរុញបំណងប្រាថ្នារបស់មនុស្សប្រុស និងជាថ្នាំដែលអាចការពារជម្ងឺមហារីក ព្រមទាំងកាត់បន្ថយកូលេស្តេរ៉ូល។
ព្យាបាលជម្ងឺងាប់លិង្គបុរស
អត្ថប្រយោជន៍ដំបូងគឺជួយជំរុញដល់លទ្ធភាពផ្លូវភេទរបស់បុរស។ ស្លឹកខ្ទឹមពណ៌បៃតងមានមានផ្ទុកវីតាមីនដែលអាចជួយដល់ដំណើរការអរម៉ូនបុរសឲ្យកើនឡើង។ ដូច្នេះបុរសគួរតែបរិភោគយ៉ាងហោចណាស់ឲ្យបានបីដងក្នុងមួយសប្តាហ៍។
បន្សជាតិពុលក្នុងរាងកាយតាមរយៈញើស
គល់ខ្ទឹមដែលមានរាងចាស់បន្តិចភាគច្រើនគេយកទៅប្រើសម្រាប់ព្យាបាល ផ្កាសាយ គ្រុនក្តៅ ឈឺក្បាល តឹងច្រមុះ។ ព្រោះនៅក្នុងខ្លឹមមានជាតិ កាល់ស្យូម ខ្លាញ់ ម៉ាញ៉េស្យូម ជាតិដែក កាបូអ៊ីដ្រាត វីតាមីន B និង C ព្រមទាំងសារធាតុផ្សេងៗទៀត។ សារធាតុទាំងនោះអាចរំញោចក្រពេញញើសធ្វើឲ្យមានផលិតភាពកាន់តែច្រើនក្នុងការបញ្ចេញកាកសំណល់ពុលពីរាងកាយ។
ប្រឆាំងនិងជម្ងឺមហារីក
សារធាតុរាវនៅក្នុងខ្លឹមអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជម្ងឺមហារីកពោះវៀនធំ ព្រមទាំងអាចកាត់បន្ថយកម្រិតនៃជាតិអាស៊ីតក្នុងក្រពះដែលធ្វើឲ្យកើតមហារីក។ មិនតែប៉ុណ្ណោះវាអាចរារាំងការរីកចម្រើននៃកោសិកាមហារីក និងប្រភេទនៃជម្ងឺមហារីកផ្សេងទៀត។
ជួយឲ្យចង់បរិភោគអាហារ
អត្ថប្រយោជន៍មួយទៀតគឺវាអាចជួយផលិតទឹកក្រពះ ដែលធ្វើឲ្យអ្នកបរិភោគអាហារកាន់តែឆ្ងាញ់។ វីតាមីន B1 ជួយដល់រាងកាយក្នុងការកាត់បន្ថយភាពអស់កម្លាំង។
ធ្វើឲ្យសសៃឈាមរីកធំ
វីតាមីន C មានឥទ្ធិពលក្នុងការលើកកម្ពស់ឲ្យឈាមរត់បានល្អ និងការពារសម្ពាធឈាមឡើងខ្ពស់ ព្រមទាំងការពារជម្ងឺវង្វេង។
កាត់បន្ថយកូលេស្តេរ៉ូល
ប្រសិនបើអ្នកបរិភោគបានទៀតទាត់វាអាចជួយកាត់បន្ថយនូវកូលេស្តេរ៉ូល និងដុតបំផ្លាញ់ជាតិខ្លាញ់ដែលលើសក្នុងរាងកាយ៕
មតិយោបល់