ព័ត៌មានជាតិ

អ្នកគាំទ្រ​វ័យ​ក្មេង​ពិតជាសំណាង ដែល​ Neymar ឲ្យថតរូប បន្ទាប់ពី​ ប្រេស៊ីល ឈ្នះ ៥-០ (Video Inside)

តារាបាល់ទាត់ឆ្នើមរបស់ ប្រេស៊ីល ត្រូវបាន​អ្នកគាំទ្រវ័យក្មេង​ដ៏ងប់ងល់ ​សូម​សន្ថិសុខថតរូប ជាមួយនឹង Neymar ។​
កាលពីរាត្រីកន្លងទៅនេះ កីឡាករ Neymar បានជួយ​ឲ្យប្រេស៊ីល យកឈ្នះ South Africa ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៥-០ ​ក្នុងជំនួបជើងមិត្តភាព ។ ក្នុងការជូបប្រកួតលក្ខណៈមិត្តភាពនេះដែរ កីឡាករ Neymar បានស្វែងរកគ្រាប់បាល់ហ៊ែកទ្រីកជូនជាតិរបស់ខ្លួន។ មិនត្រឹមតែ​ធ្វើជំនាញ់យ៉ាងល្អលើទីលាន​នោះទេ ​តារាបាល់ទាត់ ក្លិប Bacelona មួយនេះ ក៏ទទួលបានកោតសរសើរពីអ្នកគាំទ្រ ជាមួយនឹង​ឥរិយាបថ ថតរូប​ជាមួយនឹងអ្នកគាំទ្រវ័យក្មេង ដែល​ត្រូវបានសន្ថិសុខហាម តែ Neymar បែរជាហៅ និងពរ អ្នកគាំទ្រ​វ័យក្មេងនោះ ឲ្យថតរូបជាមួយទៅវិញ​​។
ក្នុងនោះ កីឡាករ David Luiz ក៏បានយកទូរស័ព្ទដៃរបស់ខ្លួន ជួយថតរូប Neymar ជាមួយនឹងអ្នកគាំទ្រដ៏តូចនេះ ៕​
ទស្សនាវីដេអូឃ្លិបដូខាង​ក្រោមនេះ ៖

ឃ្លិប Brazil ឈ្នះ South Africa ៥-០ ៖

2014-03-06_111528

មតិយោបល់