ព័ត៌មានជាតិ

Diego Costa បានដឹងពីសំណើរពិសេសពីតោខៀវ ក៏ប៉ុន្តែ​មិនទាន់ខ្វល់

ក្រុងម៉ាឌ្រីដ៖ សន្លឹកអាត់ដ៏សំខាន់របស់ ក្លិប Atletico Madrid កីឡាករ Diego Costa បានអះអាងថា គាត់​ដឹងខ្លួនថា មានចំនួន ឬសំណើរ​ផ្តល់ជូនពិសេសមួយ ត្រូវបានធ្វើឡើងសម្រាប់គាត់ ។​
កីឡាករ Diego Costa ត្រូវបានក្លិបតោខៀវ Chelsea កំពុង​ធ្វើការល្បួង​យ៉ាងខ្លាំង នៅរដូវកាលនេះ ដោយលោក Jose Mourinho លេបមាត់លេបក ដាក់សំណើរជាពិសេស ដល់កីឡាករ សញ្ជាតិប្រេស៊ីល​។​
Chelsea-v-Atletico-Madrid-Diego-Costa-Koke-pa_3133774
គ្រូបង្វឹក Diego Simeone កាលពីមុននេះ មិនបានបង្ហើប​ឲ្យដឹង ពីសំណើរ ដែលពួកគេទទួលបាន លើកីឡាករ​​ខ្សែប្រយុទ្ធ​វ័យ ២៥ ឆ្នាំរូបនេះឡើយ ។ ទើបតែពេលនេះ ទទួលបានសំណើរ​មួយ ពីតោខៀវ ល្បួងហើយ ល្បួងទៀត​។​

កាលពីរាត្រីថ្ងៃពុធ កន្លងទៅនេះ ក្នុងក្របខណ្ឌ UEFA Champions League កីឡាករ Diego Costa បានជួយ​ឲ្យ ក្លិប Atletico Madrid យកឈ្នះ ក្លិបតោខៀវ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយឡើងទៅជួប Real Madrid នៅវគ្គចុងបញ្ចប់ក្នុងទីក្រុងលីសបន​ ។ ប៉ុន្តែ​អ្វីដែលសំខាន់ពេលនេះ កីឡាករ Diego Costa បាននិយាយថា គាត់បានដឹងពីសំណើរ​របស់តោខៀវ​រួចរាល់ហើយ តែគាត់មិនប្រញាប់ប្រញាល់ សម្រេចចិត្តនោះទេ ​ពីអនាគត​ ព្រោះថា គាត់មានអារម្មណ៍ល្អ នៅ Atletico Madrid សប្បាយរីករាយណាស់នៅទីក្រុង ម៉ាឌ្រីដ ។​
កីឡាកររូបនេះបានបន្តថា យើងដឹង ថា​មានចំនួនផ្តល់ជូនពិសេស ប៉ុន្តែយើងមិននិយាយក្នុងពេលឆាប់ៗនោះឡើយ ដោយសំខាន់ពេលនេះ គាត់ផ្តោតសំខាន់ទៅលើ តែ ការប្រកួត ​ធ្វើយ៉ាងណា ​លើកពាន Champions League និង La Liga តែប៉ុណ្ណោះ​៕​
ទស្សនាជំនាញបំប៉ោងសំណាញ់របស់ Diego Costa ៖

មតិយោបល់