ប្រសិនបើអ្នកចង់ឲ្យជីវិតផ្លូវភេទមានភាពពុះកញ្ច្រោលកាន់តែខ្លាំងឡើង អ្នកអាចកំណត់ទៅលើរបបអាហារមួយចំនួនដែលមានជិវជាតិ។ គ្មានអ្វីប្រសើរជាងអាហារដែលមានភាពរ៉ូមែនទិចនៅពេលល្ងាចនេះទេ ដែលអាចជួយអ្នកឲ្យមានអារម្មណ៍សម្រើបផ្លូវភេទបាន។ លោក Jennifer R. Berman នាយកនៃមជ្ឈមណ្ឌលសុខភាពស្ត្រីនៅរដ្ឋ California បាននិយាយថា៖ មានភស្តុតាងមួយនៃការធ្វើឲ្យរាងកាយលូតលាស់ដោយវីតាមីនមួយចំនួន និងសមាសភាពជាច្រើននៅក្នុងអាហារអាចបង្កើនដល់មុខងារផ្លូវភេទ និងបទពិសោធន៏ផ្លូវភេទ។
បង្កង
ជនជាតិអាករិចចាត់ទុកបង្កងដូចជាពងស្វាស ដោយសារតែរូបរាងខាងក្រៅរបស់វា។ ប៉ុន្តែមូលហេតុបែបវិទ្យាសាស្ត្រ ហេតុដែលបង្កងត្រូវបានគេចាត់ទុកបង្កងអាចជួយសម្រើបតណ្ហា គឺថាបង្កងសម្បូរទៅដោយសារធាតុខ្លាញ់ស្ងួត និងបរិមាណនៃសារធាតុខ្លាញ់សើមមានតិច ដែលអាចជំនួយដល់បេះដូង និងសរសៃឈាមក្រហមរបស់អ្នក។ មិនតែប៉ុណ្ណោះអាចជួយរក្សាចលនាបេះដូងឲ្យលោតបានល្អ និងជួយរក្សាការលំហូរឈាមទៅគ្រប់កន្លែងក្នុងរាងកាយ ប្រាកដណាស់ចំពោះបុរសៗ ដែលមានជម្ងឺបេះដូងអាចធ្វើឲ្យមានការឈឺចាប់បណ្តាលមកពីបញ្ហាការបះលិង្គ។
ផ្លែ ស្ត្របេរី
ពណ៌ក្រហមត្រូវបានគេទទួលស្គាល់ថា ជាពណ៌ដែលអាចជួយបង្កាត់ភ្លើងតណ្ហាបាន។ ការសិក្សាមួយកាលពីឆ្នាំ ២០០៨ បានរកឃើញថាបុរសៗពេញចិត្តនឹងនារីៗ ដែលសិចស៊ីដែលចូលចិត្តស្លៀកសម្លៀកបំពាក់ពណ៌ក្រហម ក្រៅពីពណ៌ត្រជាក់ៗដូចជាពណ៌ខៀវ ឬពណ៌បៃតង។
ផ្លែស្ត្របេរី ក៏ជាប្រភពនៃវីតាមីនពិសេស ដែលអាចជួយផលិតកោសិកាឈាមក្រហម និងវីតាមីន B ជាដើម ដែលអាចជួយការពារពីភាពពិការពីកំណើតរបស់មនុស្សស្រី ហើយបើយោងទៅតាមការសិក្សារបស់សាកលវិទ្យាល័យ California បានឲ្យដឹងថាផ្លែស្ត្របេរីអាចជួយបង្កើនទឹកកាមរបស់បុរសផងដែរ។
អាហារសមុទ្រ
ងាវសមុទ្រក្រៅពីមានសាច់រអិលៗ និងស្អិតៗ វាក៏ត្រូវបានគេទទួលស្គាល់ថាជាថ្នាំសម្រើបតណ្ហាផងដែរ។ ងាវសមុទ្រនេះក៏ជាប្រភពដ៏សំខាន់ផងដែរ ក្នុងការជួយបង្កើនទឹកកាម។ ចំណែកឯប្រភេទអាហារសមុទ្រផ្សេងទៀតក៏ជាថ្នាំសម្រើបតណ្ហាផងដែរ។ ខ្លាញ់ត្រីដូចជាត្រីសាល់ម៉ុន និងត្រីសាឌីនធំៗ ផ្ទុកនូវសារធាតុខ្លាញ់ ៣ ប្រភេទដែលផ្តល់ផលប្រយោជន៍ដល់សុខភាពបេះដូង។
ដើមស្បៃរឿង
ដើមស្បៃរឿងត្រូវបានគេទទួលស្គាល់ថាជាថ្នាំជំនួយដល់សម្រើបតាំងពីសត្សវត្យទី ១ មកម៉្លេះ។ សព្វថ្ងៃនេះអ្នកស្រាវជ្រាវបានបង្ហាញថា ស្លឹករុក្ខជាតិពណ៌បៃតងផ្តល់សារៈសំខាន់ដល់សុខភាពផ្លូវភេទ ដោយសារវាអាចជួយស្រូបយកសារធាតុពុលពីបរិស្ថានដែលផ្តល់ផលអវិជ្ជមានដល់សុខភាពផ្លូវភេទ។
ផ្លែល្វា
ផ្លែល្វាធ្លាប់មានប្រវត្តិយូរណាស់មកហើយ ថាជាថ្នាំជួយបង្កើនជីវជាតិ និងសម្រើបយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះទៅទៀតអាហារដែលមានជាតិសរសៃខ្ពស់អាចជួយឲ្យអ្នកទទួលជោគជ័យក្នុងការរួមភេទ។
ផ្លែក្រូចឆ្មា
រាល់ប្រភេទនៃផ្លែឈើប៉ែកត្រូពិច គឺសម្បូរទៅដោយជីជាតិដែលប្រឆាំងនឹងអុកស៊ីតកម្ម, វីតាមីន C និងវីតាមីនដែលជួយផលិតកោសិកាឈាមក្រហម ដែលផ្តល់ផលប្រយោជន៍ដល់សុខភាពបន្តពូជរបស់បុរស។ សូមរីករាយជាមួយ នឹងអាហារសាឡាដ៍ដែលផ្សំជាមួយ នឹងផ្លែឈើជូរៗដូចជា ក្រូចថ្លុង ឬក្រូចឃ្វិច ឬក៏ប្រើទឹកក្រូចឆ្មាស្រោចពីលើ៕
មតិយោបល់