ព័ត៌មានជាតិ

ការប្រយុទ្ធ ដ៏​សាហាវ នៅ​ភាគ​ខាងកើត អ៊ុយ​ក្រែន​ធ្វើឲ្យ យូ​អិន ព្រួយបារម្ភ​កាន់តែខ្លាំង​

​មន្ត្រីជាន់ខ្ពស់ របស់​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា យូ​អិន មួយរូប​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នេះ បាន​រាយការណ៍​ពី​ការកើនឡើង នូវ​ការប្រយុទ្ធ មួយ​យ៉ាង​សាហាវ នៅក្នុង​ភាគ​ខាងកើត​ប្រទេស​អ៊ុ​យក្រែន ដែល​បាន​បណ្ដាលឲ្យ​មាន​អ្នកស្លាប់ និង របួស​ភាគី​ទាំងសងខាង​។​
2014-05-30_194029
​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ិនហួ ចេញផ្សាយ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៤ នេះ​ថា នៅក្នុង​កិច្ចប្រជុំ​ក្រុម ប្រឹក្សា​សន្ដិសុខ​យូ​អិន នៅ​អ៊ុ​យក្រែន បន្ទាប់ពី​មាន​ការ បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​នៅ​ទីនោះ លោក ចេ​ហ្វ្រ៊ី ហ្វែល​មេន ដែលជា​អគ្គលេខាធិការរង អង្គការសហប្រជាជាតិ សម្រាប់​កិច្ចការ​នយោបាយ ក៏បាន ជំរុញ​សហគមន៍​អន្ដរជាតិ​ឲ្យ ប្រើប្រាស់​លទ្ធផល​នៃ​ការបោះឆ្នោត​នោះ ឲ្យទៅ​ជា​ឱកាស​ក្នុង​ការ គាំទ្រ សន្ដិភាព ស្ថេរភាព ភាពរុងរឿង និង​ការរួបរួម​គ្នា​នៅ​អ៊ុ​យក្រែន​។​

​លោក ហ្វែល​មេន បាន​និយាយថា នៅក្នុង​តំបន់ លួ​ហ្គេន​ស៍ និង​ដូណេក​ស៍ ទាំងពីរ​នេះ គឺ​ស្ថិតនៅក្នុង​ភាគ​ខាងកើត​អ៊ុ​យក្រែន ដែល​ជា​តំបន់​មាន​ការកើនឡើង នូវ ការប្រយុទ្ធ​យ៉ាង​សាហាវឃោឃៅ ដែល​បាន​បង្ក​ឲ្យមាន​ការរងរ​បួស​ទាំង​សងខាង និង​ស្ថានភាព​នៅ​តែ​បន្ដ​កាន់តែ​ក្ដៅគគុក​។​

​លោក​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ផង​ដែរ​ថា រដ្ឋលេខាធិការ​យូ​អិន​លោក បាន​គី​មួន បាន​ធ្វើ​ការអំពាវនាវ ប្រធានាធិបតី​ជាប់ឆ្នោត ឲ្យ​ដឹកនាំ​បង្វែរ​ប្រទេស​ចេញពី ភាព​គ្មាន លំនឹង​នេះ​។ ប្រភព​ខាងលើ​បាន​កត់សម្គាល់​ថា លោក បាន​គី​មួន បាន​សន្ទនា​តាម​ទូរស័ព្ទ ជាមួយ​លោក​ប្រធានាធិបតី អ៊ុ​យក្រែន កាលពី​ព្រឹក​មិញ​នេះ ដោយ​លោក បាន គីមូន បាន​សាទរ រូបលោក​ដែល​ទទួលបាន នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ប្រជាជន ដើម្បី​កាច់ចង្កូត​ប្រទេស​ឆ្ពោះទៅ​រក​សន្ដិសុខ​, វិបុលភាព​កាន់តែ​រុងរឿង និង​អភិបាលកិច្ច បែប​ប្រជាធិបតេយ្យ​ពិតប្រាកដ​៕
ទស្សនា​ឃ្លិបដូចខាង​ក្រោមនេះ ៖

មតិយោបល់