ព័ត៌មានជាតិ

Samsung កំពុង​សំងំ​បង្កើត​បច្ចេក​វិទ្យាស្គែន​ភ្នែក​

​ក្រោយពី Apple បំពាក់​មុខងារ​ស្គែ​ន​ម្រាមដៃ​ដល់ iPhone 5S នោះ Samsung ក៏​បាន​បញ្ចូល​មុខងារ​នេះ​ទៅ​លើ Samsung Galaxy S5 ផងដែរ​។ តើ Samsung ពិតជា​ចាំតែ​ដើរ​តាម​ក្រោយ Apple មែន​? ខុស​ហើយ ថ្មីៗ​នេះ មាន​ព័ត៌មាន​ចចាមអារ៉ាម​ថ្មី​មួយ បានឲ្យដឹងថា Samsung កំពុង​សាកល្បង​បច្ចេក​វិទ្យាស្គែន​ភ្នែក (Eye-scanner technology)​។​

​មុខងារ​ថ្មី​នេះ ត្រូវបាន​គេ​បង្ហើប​ឲ្យដឹងថា Samsung ទំនងជា​នឹង​បំពាក់​ជាមួយ Galaxy Note 4 ហើយ​នឹង​បង្ហាញ​ខ្លួន​នៅ​ខែ​កញ្ញា ក្នុង​ទីក្រុង​ប៊ែក​ឡាំង ព្រោះថា ប្រភព​ព័ត៌មាន​ចុងក្រោយ​បាន​រាយការណ៍​មក​ថា Galaxy Note 4 នឹង​ចេញ​នៅក្នុង​ព្រឹត្តិការណ៍ IFA 2014​។​
​ព័ត៌មាន​លម្អិត​ស្ដីអំពី​បច្ចេកវិទ្យា​មួយ​នេះ នៅ​មិនទាន់​ទទួលបាន​នោះ​ទេ ប៉ុន្តែ​គេ​រំពឹងថា វា​នឹង​មាន​ដូច​ពាក្យ​ចចាមអារ៉ាម​៕​
BsRl-MECUAAWo_N

មតិយោបល់