ព័ត៌មានជាតិ

រុស្ស៊ី​លក់​កាំ​ជ្រួច មី​ស៊ី​ល​ឱ្យ​អ៊ីរ៉ាក់​មាន​តម្លៃ​១០០០​លាន​ដុល្លារ ច្រើនជាង អាមេរិក​

​អ៊ីរ៉ាក់​បាន​ចុះ​កិច្ចព្រមព្រៀង​ដែល​មាន តម្លៃ​ដល់​ទៅ​១០០០​លាន​ដុល្លារ​ជាមួយ រុស្ស៊ី​ក្នុង​ការទិញ​កាំភ្លើង​ត្បាល់ កាំ​ជ្រួច មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​។ កិច្ចព្រមព្រៀង រវាង​អ៊ីរ៉ាក់ នឹង​រុស្ស៊ី​មាន​ទឹកប្រាក់​ច្រើន ជាង​អាមេរិក​ទៅទៀត ។ ប្រភព​ព័ត៌មាន​ពី​រុស្ស៊ី​បានឱ្យដឹងថា កិច្ចព្រមព្រៀង​ទិញ​សព្វាវុធ​ខាងលើ​ក្រោយ ពេល​រដ្ឋមន្ដ្រី​ការបរទេស​អ៊ីរ៉ាក់​បំពេញ ទស្សនកិច្ច​ទៅកាន់​រុស្ស៊ី ។​

​សព្វាវុធ​ដែល អ៊ីរ៉ាក់​គ្រោង​ទិញ​មាន​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល POS-1A , កាំភ្លើង​ធំ Grad , កាំភ្លើង​ទំហំ 152mm , កាំភ្លើង​ត្បាល់ និង​កាំជ្រួច មី​ស៊ី​ល ប្រឆាំង​រថក្រោះ ។ ព័ត៌មាន​ពី​កិច្ចព្រមព្រៀង​ទិញ​សព្វាវុធ ខាងលើ ក្រោយពេល​ដែល​មន្ដ្រីជាន់ខ្ពស់ អាមេរិក​មាន​គម្រោង​លក់​មី​ស៊ី​ល​ដល់ ទៅ​៥​ពាន់​ដើម ប្រភេទ Hellfire ឱ្យទៅ អ៊ីរ៉ាក់​ក្នុងតម្លៃ​ដល់​ទៅ​៧០០​លាន​ដុល្លារ​។ ការលក់​សព្វាវុធ​នោះ ជា​ផ្នែក​មួយ​នៃ ការជួយជ្រោមជ្រែង​របស់​រដ្ឋាភិបាល ទីក្រុង​វ៉ាស៊ីនតោន ដល់​ទីក្រុង​បា​ដា​ដ ក្នុង​ការដណ្ដើម​ទីតាំង​ទាំងឡាយ​ពី​ក្រុម ឧទ្ទាម​អ៊ីស្លាម​និកាយ​សាន់​នី ។ នេះ​ជា​កិច្ចព្រមព្រៀង​លក់​សព្វាវុធ ដ៏​ធំ​បំផុត​របស់​អាមេរិក​ទៅ​ឱ្យ​អ៊ីរ៉ាក់ ហើយ​មី​ស៊ី​ល​នេះ អាច​បាញ់​ចេញពី​យន្ដ ហោះ​ចម្បាំង AC-208 និង​យន្ដហោះ ចម្បាំង​ច្រើន​ប្រភេទ​ផ្សេង​ទៀត ។​

​នៅ ក្នុង​សេចក្ដីប្រកាស​កាលពី​ថ្ងៃ​ទី​២៩​កក្កដា អង្គការ​សហ​ប្រតិ​បត្ដិការស​ន្ដិ​សុខសហ ប្រជាជាតិ DSCA បានឱ្យដឹងថា តាម កិច្ចព្រមព្រៀង​ខាងលើ អាមេរិក​នឹង​ផ្គត់ ផ្គង់​កាំជ្រួច​មី​ស៊ី​ល​ដល់​ទៅ​៥​ពាន់​ដើម និង​សម្ភារ​ពាក់ព័ន្ធ​ក៏ដូចជា​ហ្វឹកហ្វឺន​ដល់ កម្លាំង​ទាហាន​អ៊ីរ៉ាក់​ក្នុង​ការប្រើប្រាស់ សព្វាវុធ​ទាំងនោះ​ប្រកបដោយ​សុវត្ថិភាព វាយប្រហារ​ទៅលើ​ក្រុម​ឧទ្ទាម​អ៊ីស្លាម ISIS និង ISIL ។

​ក្រសួងការបរទេស​អា​មេរិក​បាន អនុម័ត​ការសម្រេច​ខាងលើ ហើយ​ពេល នេះ​បាន​បញ្ជូន​ទៅ​កាន់​សភា​អនុម័ត ។ សភា​អាមេរិក​នឹង​មិន​រារាំង​ដល់​ការផ្ដល់ មី​ស៊ី​ល​ទាំងនោះ​ទៅឱ្យ​អ៊ីរ៉ាក់​នោះឡើយ​។ ជាមួយនឹង​សព្វាវុធ​របស់​អាមេរិក និង​រុស្ស៊ី អ៊ីរ៉ាក់​អាច​នឹង​ទប់ទល់​ជាមួយ ក្រុម​អ៊ីស្លាម​មក​ពី​និកាយ​សាន់​នី ដែល ចង់​បង្កើត​ប្រទេស​អ៊ីស្លាម​នៅលើ​ទឹកដី អ៊ីរ៉ាក់​និង​ស៊ី​រី ៕​
2014-08-01_114851

មតិយោបល់