ទីក្រុង បាសេឡូណា ៖ កីឡាករ Luis Suarez បានបង្ហាញខ្លួនលេងជាមួយនឹងក្លិប Barcelona ជាលើកដំបូង ក្រោយផ្លាស់ពី ក្លិបហង្សក្រហម ក្នុងតម្លៃខ្លួន ១២៧ លានដុល្លារ ក្នុងការប្រកួតមិត្តភាពជាមួយនឹងក្លិប Leon នៅថ្ងៃចន្ទនេះ ដោយលុត ក្លិបតូចនេះ ៦ – ០ ។
ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ូហ្គាយ រូបនេះមិនមានលទ្ធភាពលេង ការប្រកួតជាមួយនឹងក្លិប Barcelona រហូតដល់ ខែ តុលា នោះឡើយ ដោយសារតែករណី ខាំស្មា កីឡាករខ្សែការពារអ៊ីតាលី ក្នុងអំឡុងពេល World Cup ។
លើសពីនេះទៅទៀត គេនៅឃើញកីឡាករ Neymar ចូលរួមលេងវិញ ហើយ បន្ទាប់ពីបាកឆ្អឹងខ្នង ក្នុងអំឡុងពេល Worl Cup ដោយរកគ្រាប់បាល់បាន ២ គ្រាប់ ផងដែរ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់