ព័ត៌មានជាតិ

ឈើ​គ្រញូង​៥១០​គីឡូក្រាម​ត្រូវ​បាន​គេ​រឹបអូស​ក្នុង​ផ្ទះ​ជួល​មួយ​ឯ​ម្ចាស់​គេចខ្លួន​បាត់​ដោយ​សុវត្ថិ​ ​ភាព​

​បន្ទាយមានជ័យ​៖​ឈើ​គ្រញូង​សរុប​ចំនួន​៥១០​គីឡូក្រាម ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ធ្វើកា​ឡោម​ព័ទ្ធ​និង​រកឃើញ
​នៅក្នុង​លំនៅដ្ឋាន​ជួល​មួយ ប៉ុន្តែ​សមត្ថកិច្ច​រក​អត់​ទាន់​ឃើញ​ម្ចាស់​ឈើ​គ្រញូង​នោះទេ ប៉ុន្តែ​​ក្រោយពេល​កើតហេតុ​រួច ទើបបាន​គេ​អោយដឹងថា ជា​រៀងរាល់ថ្ងៃ​គេ​តែងតែ​ឃើញ​ជន​បង្ក​​បាន​ដឹក​ជញ្ជូន​ឈើ​គ្រញូង​យក​មក​លាក់ទុក​នៅ​លំនៅដ្ឋាន​ខាងលើ ទំនងជា​មាន​ការឃុបឃិត​​គ្នា​ជាមួយ​សមត្ថកិច្ច​ទៀតផង​។​

​ក្នុង​ហេតុ​ការចាប់​ឈើ​គ្រញូង​ខាងលើ​នោះ គឺ​កើតមាន​នៅក្នុង​ម៉ោង​៥ និង​៣៥​នាទី​ល្ងាច ថ្ងៃទី​៣០ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​ចំណុច​ក្នុង​ផ្ទះ​ជួល​មួយ​ដែល​ស្ថិតនៅក្នុង​ភូមិ​សុ​ភី សង្កាត់​កំពង់ស្វាយ​​ក្រុង​សិរី​សោ​ភណ័ ខេត្ត​បន្ទាយមានជ័យ ខ​ណះ​ដែល​មាន​សេចក្តី​រាយ​ការណ៏មួយ​ពី​ប្រជាពល​​រដ្ឋ​បាន​ផ្តល់​ព័ត៏មាន​ជូន​ទៅ​សមត្ថកិច្ច ទាក់ទិន​និង​គេ​ឃើញ​ជនសង្ស័យ​ដឹកឈើ​ញ​គ្រញូង​​ចេញ​ពី​ព្រំដែន​កម្ពុជា​ថៃ បំរុង​និង​លាក់ទុក​នៅក្នុង​ផ្ទះ​ខាងលើ ក្រោយមក​គេ​ក៏​ឃើញ​មានការ​​ដេញ​ប្រថាប់ប្រ​ភីង​ពី​សមត្ថកិច្ច​ចម្រុះ ធ្វើអោយ​ជនសង្ស័យ​មាន​កាឡ័យ​ខ្លាច ហើយ​ក៏​ដឹក​ឈើ​​គ្រញូង​មួយចំនួន​យក​ទៅ​លាក់​បាត់​តែ​ម្តង នៅពេលដែល​សមត្ថកិច្ច​មកដល់ ហើយ​ក៏​ធ្វើការ​
​ឆែកឆេរ​ក្នុង​លំនៅដ្ឋាន​របស់​ជនសង្ស័យ ហើយ​ក៏​ប្រទះឃើញ​ឈើ​គ្រញូង​ចំនួន​៥១០​គី​ឡួ នៅ​​ក្នុងផ្ទះ​នោះ​តែម្តង​។​

​គួ​រំលឹក​ដែលថា គេ​បាន​សង្គេត​ឃើញ​ឈ្មួញ​មាន​អំណាច​ធំៗ​ភាគច្រើន​គឺជា​ទា​ហ៊ាន មន្ត្រី​ប៉ូលិ​​ស​បាន​នាំគ្នា​ប្រកប​មុខរបរ​ដឹកឈើ​គ្រញូង​យ៉ាង​អាណាធិបតេយ្យ​តាម​រថយន្ត​ទំនើបៗ​ចេញ​​ពី​ព្រំដែន​កម្ពុជា​ថៃ ដូចជា​នៅ​តំបន់ ស្រុក​ម៉ាឡៃ ក្រុង​ប៉ោយប៉ែត ស្រុក​អូរជ្រៅ និង​ស្រុក​​ស្វាយចេក ដែល​ជា​ប្រភព​ងាយស្រួល​បំផុត​ក្នុង​ការដឹកជញ្ជូន​ឈើ​គ្រញូង​ជា​រៀហរាល់ថ្ងៃ ប៉ុន្តែ​សកម្មភាព​បែប​នេះ គេ​មិន​ដែល​ឃើញ​មាន​អស់លោក​គណះបញ្ជាការ​ឯកភាព ខេត្ត​ចាត់​វិធាន​​ការទប់ស្កាត់​យក​ស្នាដៃ​ឡើយ ។​

​មាន​សេចក្តី​រាយ​ការណ៏មួយ​ពី​សមត្ថកិច្ច​ចម្រុះ​ដែល​រួមមាន​ប៉ូលិស​សេដ្ឋកិច្ច​អាជ្ញាធរ​ដែនដី មន្ត្រីរដ្ឋបាល​ព្រៃឈើ កំលាំង​ក​២ ប្រចាំកា​ក្នុង​ខេត្ត​បន្ទាយមានជ័យ បានអោយដឹងថា ម្ចាស់ផ្ទះ​​ឈ្មោះ​ឡាណ់ ភេទ​ប្រុស អាយុ​ជាង​៦០​ឆ្នាំ​បាន​ជួល​ផ្ទះ​ទៅអោយ​ក្រុម​អាជីវករ​ក្នុង​ផ្សារ​ថ្មី ចំនួន​៥​គ្រួសារ ប៉ុន្តែ​គេ​មិន​បាន​បញ្ជាក់​ពី​ប្រភព​ច្បាស់​លាស់​នោះទេ ទាក់ទិន​និង​ជនបង្ក​ដែល​បាន​រក​​ស៊ី​ឈើ​គ្រញូង​នេះ មន្ត្រី​ចម្រុះ​ដ៏​ដែល​បាន​បញ្ជាក់ទៀតថា ក្រោយពី​បាន​ឆែកឆេរ​រឹបអូស​យក​​ឈើ​គ្រញូង​បាន​ហើយ មន្ត្រី​ខាង​លើ​ក៏​បាន​ប្រគល់​ឃើញ​នៅ​ទៅ​អោយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​​ចាត់ការ​បន្ត​ទៅ​តាម​និតិ​វិធី​ច្បាប់ ហើយ​និង​រុករក​ជនសង្ស័យ​ដែល​បាន​រត់គេច​ខ្លួន​បន្តទៀត​នា​
​ពេលខាងមុខ​នេះ​៕
ក្រញូង

មតិយោបល់