បើទោះបីជាលោក Steve Jobs បានទទួលមរណភាពប៉ុន្មានឆ្នាំហើយក្ដី ប៉ុន្តែប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះរបស់លោកមិនសាបសូន្យនោះទេ ជាពិសេសឲ្យតែឃើញ iPhone គឺគេតែងតែនឹងឃើញដល់រូបលោកជានិច្ច។
អ្វីដែលអស្ចារ្យជាងនេះទៀតនោះគឺថា លោកជាមហាសេដ្ឋីមួយរូបដែលចូលរួមក្នុងវិស័យមនុស្សធម៌លាក់មុខ ព្រមទាំងបានបរិច្ឆាកនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាច្រើន ស្ទើរតែគ្មានសល់សម្រាប់កូន និងប្រពន្ធ។
តើលោកអ្នកដឹងទេថា លោក Steve Jobs មានប្រាក់ខែប៉ុន្មាន បានជាលោកក្លាយជាមហាសេដ្ឋី និងជាអ្នកបរិច្ឆាកដ៏កំពូល?
កាលពីឆ្នាំ ១៩៩៧ លោក Steve Jobs បានប្រកាសថា លោកទទួលបានប្រាក់ខែតែ 1$ ប៉ុណ្ណោះពីក្រុមហ៊ុន Apple។
នេះមិនមែនជារឿងលេងសើចនោះទេ តែវាជាការពិត។ លោកបានបញ្ជាក់ឲ្យដឹងថែមទៀតថា ប្រាក់ខែរបស់លោកដែលមានត្រឹមតែ 1$ នោះ គឺ ៥០សេនបានមកពីការចូលរួមប្រជុំ និង ៥០សេនផ្សេងទៀតបានមកពីការថ្លែងបង្ហាញផលិតផល ឬសេវាកម្មផ្សេងៗ។
ចុះហេតុអ្វីបានលោក មានលុយសម្បើមម្ល៉េះក្នុងការបរិច្ឆាក? បើតាមការកំណត់ត្រាពីទ្រព្យសម្បត្តិរបស់លោក បានឲ្យដឹងថា Jobs កាន់កាប់ហ៊ុន Apple ចំនួន ៥.៤២៦លានហ៊ុន ដែលគិតជាទឹកប្រាក់មានចំនួន ២,១ពាន់លានដុល្លារអាមេរិក។ នៅមិនទាន់អស់នោះទេ លោក Jobs នៅមានហ៊ុនចំនួន ១៣៨លានហ៊ុនផ្សេងទៀតនៅក្នុងក្រុមហ៊ុន Disney ដែលគិតជាទឹកប្រាក់មានចំនួន ៤,៤ពាន់លានដុល្លារអាមេរិក៕
មតិយោបល់