ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង James Bond ថ្មី ត្រូវ Hacker លួច

អត្ថបទសាច់រឿង James Bond 007 ថ្មីត្រូវបាន Hacker លួចយក ខណៈពេល ក្រុម Hacker វាយប្រហារក្រុមហ៊ុន Sony Pictures Entertainment កាលពីចុងខែវិច្ឆកា ឆ្នាំ ២០១៤។

ព័ត៌មាននេះត្រូវបានទម្លាយក្រោយពេលដែលរឿង 007 ថ្មីបានប្រកាសឲ្យដឹងពីចំណងជើងរឿង «Spectre» ដែលមានតួប្រុសលោក Daniel Craig។ Eon Productions ដែលជាក្រុមហ៊ុនផលិតរឿង James Bond បានប្រកាសឲ្យដឹងថា សាច់រឿងដើម ឬអត្ថបទសាច់រឿងត្រូវបាន Hacker លួច ខណៈពេលប្រព័ន្ធកុំព្យូទ័រ Sony ត្រូវបាន Hack។

គួរបញ្ជាក់ផងដែរថា Hacker បានវាយប្រហារក្រុមហ៊ុន Sony ពាក់ព័ន្ធនឹងរឿង The Interview ដែលនិយាយពីមេដឹកនាំផ្ដាច់ការវ័យក្មេងកូរ៉េខាងជើង គឹម ជុនអ៊ុន៕

James-Bond

មតិយោបល់