រដ្ឋមន្ត្រីការបរទេសចិន បានថ្លែងប្រាប់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក John Kerry ថា ចិនប្រឆាំងរាល់ការវាយប្រហារតាមប្រព័ន្ធអនឡាញទាំងអស់ (ភារវកម្ម)។
នៅថ្ងៃអាទិត្យម្សិលមិញនេះ លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន បានបញ្ជាក់ប្រាប់លោក John Kerry តាមរយៈទូរស័ព្ទថា ចិនប្រឆាំងដាច់ខាតចំពោះឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញ ហើយស្អប់ខ្ពើមបំផុតចំពោះទង្វើបែបនោះ ហើយសិនជាដឹងថា ប្រទេសណាមួយប្រព្រឹត្តទង្វើបែបនោះមកលើខ្លួន នោះខ្លួននឹងមិនអត់ឱនឲ្យជាដាច់ខាត។
កាលពីថ្ងៃសុក្រកន្លងទៅនេះ សហរដ្ឋអាមេរិកបានចោទប្រកាន់ចំៗចំពោះប្រទេសកូរ៉េខាងជើង ដែលជាសម្ព័ន្ធមិត្តដ៏ស្អិតរមួតរបស់ចិន ថា បានលួចវាយប្រហារមកលើក្រុមហ៊ុន Sony Pictures ពាក់ព័ន្ធនឹងរឿង “The Interview”៕
ព័ត៌មានជាតិ
មតិយោបល់